ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកឡើងថា ចំពោះការផ្សាយព័ត៌លោក ម៉ិញ សុធីវណ្ណ អ្នកលេងភ្លេង និងជាមន្រ្តីនៅក្រសួងមហាផ្ទៃ ឆ្លងកូវីដ១៩ ជារឿងមិនពិតឡើយ។ នៅថ្ងៃ២៧ កក្កដា មានព័ត៌មានភ្ញាក់ផ្អើលថា លោក មិញ សុធីវណ្ណ បានឆ្លងជំងឺកូវីដ ពីប្រពន្ធគាត់ ដែលទើបមកពីអាមេរិកថ្មីៗនេះ។...
ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជានឹងទទួល បានផលប្រយោជន៍ច្រើនជាងប្រទេសចិន ពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន FTA ។ ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA នៅថ្ងៃទី២៨ កក្កដា លោក រដ្ឋលេខាធិការមានប្រសាសន៍ថា កម្ពុជាបានបើកផ្សារ ដែលអាចនាំចូលទំនិញ ៣៤០មុខ ទៅចិនដែលមុខទំនិញទាំងអស់នោះ ត្រូវបានចុះពន្ធទៅ ០% ភ្លាមៗប្រហែលជា ៩៥% មានដូចជា ផលិតផលកសិកម្ម និងផលិតផលសម្រេចហើយនៅសល់ ៥% ទៀត នឹងចុះពន្ធជាបន្តបន្ទាប់ក្នុងរយៈពេលពី ១០-២០ឆ្នាំ ទើបដល់ ០% ។ លោកបន្តថា ការនាំចូលរបស់កម្ពុជាទៅចិន មានល្បឿនប្រហែលជា ២០-២៥% ហើយក្នុងឆ្នាំ២០១៩កន្លងទៅ ដោយនាំចេញទៅចិនកើនឡើងដល់ ១ពាន់លានដុល្លារ និង នាំចូលពីចិនជិត ៧ពាន់លានដុល្លារ ហើយល្បឿននៃការនាំចេញនាំចូល គឺកម្ពុជាលឿនជាងចិន ។ លោកបន្ថែមថា ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពឲ្យ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ចំពោះពេលវេលានៃ ការចុះហត្ថលេខា នៅពេលណានោះ នឹងជម្រាបជូននាពេលក្រោយ ។ ក្នុងឱកាសនោះដែរលោក ចាន់ សុភាព អគ្គនាយករង នៃ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញ បានលើកឡើងដែរថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែល មានសំណួរមួយថា ចិននឹងអាចមានផលប្រយោជន៍ ពី FTA នេះច្រើនជាងកម្ពុជា គឺសុំឲ្យលុបបំបាត់នូវការគិតអវិជ្ជមាននេះចេញ ។ ទោះជាអត់មាន FTA នេះ ក៏កម្ពុជានៅតែត្រូវការនាំទំនិញ មកពីចិនដដែល…កម្ពុជា សម្រុកពន្ធនាំចូលទំនិញទៅចិន បានច្រើនភាគរយជាងចិន ។ ចឹងបានថា កុំឲ្យមានទុទិដ្ឋិនិយម និងមានគំនិតថា ចិនអាចចំណេញពី FTA នេះ ច្រើនជាងកម្ពុជា មិនមែនទេ» ។ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគសេវា និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងហើយ សម្រាប់កម្ពុជា ៕ ដោយ ខា ដា
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា” នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា កន្លងមក ប.ស.ស. បានធ្វើការសហការ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនក្នុងការរៀបចំ កម្មវិធីផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត អ្នកបើកបរយានយន្ដ ដឹកកម្មករនិយោជិត...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានចុះជួយខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី...
បរទេស៖ The Bloomberg នៅថ្ងៃចន្ទនេះបានសរសេរថា ខណៈដែលទឹកជំនន់បានកើនឡើងដល់កម្រិតពីលើទន្លេង Yangtze ទៅហើយនោះកាលពីថ្ងៃអាទិត្យ ប៉ុន្តែរដ្ឋាភិបាលចិននៅតែប្រកាសព្រមានថាស្ថានភាពអាក្រក់ គឺមិនទាន់ចប់នៅឡើយហើយ តម្រូវឲ្យធ្វើការជម្លៀសមនុស្សរាប់លាននាក់បន្ថែមទៀត។ យោងតាមការប្រកាស របស់លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារធនធានទឹករបស់ប្រទេសចិនបានបញ្ជាក់ថាទាំងការងារគ្រប់គ្រង និងជួយសង្គ្រោះនៅពេលនេះ មានសភាពធ្ងន់ធ្ងរខ្លាំងប៉ុន្តែជឿជាក់ថានៅមិនទាន់ដល់កម្រិតកំពូលមួយទៀត ដែលនឹងត្រៀមមកដល់នោះទេ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារលើប្រទេសចិន អស់រយៈពេលជិត២ខែទៅហើយគិតចាប់តាំង តែពីខែមិថុនាហើយជាលទ្ធផលខូចខាត សរុបមានទៅដល់១៧ពាន់ប៊ីលានដុល្លារនិងមនុស្សបាត់បង់ ជីវិតប្រមាណជា...
បរទេស៖ យុវជនប្រមាណ ៣៥០ នាក់នៃក្រុមរំដោះភូកេត បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅក្នុងខេត្តដីកោះភាគខាងត្បូងមួយនេះ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅសួន Saphan Hin នៅម៉ោងប្រហែល ៥.៣០ ល្ងាច។ ពួកគេកាន់ផ្ទាំងរូបភាពនិងបដាខ្ពស់ ៗ...
បរទេស៖ កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងយោធា ដែលបានចុះហត្ថលេខា រវាងក្រុងតេអេរ៉ង់ និងក្រុងប៉េកាំង គឺជាបុព្វហេតុមួយ ដែលគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសអ៊ីស្រាអែល ដែលជាជឿជាក់ដោយអតីត ប្រធានរបស់ទីភ្នាក់ងារចារកម្ម Mossad, ព្រោះប្រាក់ដែលនឹងចាក់ចូលប្រទេសអ៊ីរ៉ង់ នឹងធ្វើអោយសេដ្ឋកិច្ច របស់ប្រទេសនេះមានស្ថេរភាព ហើយទីបំផុតនឹងជំរុញ ដល់សាធារណរដ្ឋអ៊ីស្លាមមួយនេះ និងការប៉ុនប៉ងរបស់ខ្លួនដើម្បីប្រកួតប្រជែងសន្តិសុខរបស់រដ្ឋជ្វីហ្វ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹក បរិសុទ្ធដោយស្វ័យប្រវត្តិ ពីខ្យល់ក្នុងបរិយា កាស ដោយមិនចាំបាច់តភ្ជាប់ ជាមួយប្រភព ទឹកទុយោឡើយ...
ភ្នំពេញ ៖ ដោយមើលឃើញពីភាពចាំបាច់ និងកង្វះខាតទឹកស្អាតប្រើប្រាស់ លោកស្រី ពេជ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក បានចាត់អោយក្រុមការងារធ្វើអណ្តូងថែម ជូនចំនួន៥បន្ថែម ទៅដល់ប្រជាពលរដ្ឋរស់នៅ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានពិភាក្សាគ្នាអំពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត ហើយប្រធានាធិបតីទាំងពីរ បានបង្ហាញការគាំទ្រ ចំពោះបទឈប់បាញ់គ្នា ដែលចាប់ផ្តើមអនុវត្ត នៅថ្ងៃទី២៧ ខែកក្កដានេះ។ ដោយពោលសម្តៅ ដល់ប្រទេសអ៊ុយក្រែន ភាគខាងកើត...