ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា គ្រាប់រ៉ុក្កែតប្រភេទ Long March-5 ទី៤ នឹងប្រើប្រាស់ដើម្បីបាញ់បង្ហោះសម្រាប់បេកសកម្មលើកដំបូងរុករកនៅលើភពព្រះអង្គារ របស់ប្រទេសចិន ដែលនឹងផ្តើមឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាស Wenchang ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្នុងខេត្ត ហៃណាន កាលពីថ្ងៃសុក្រ ។ យោងតាមរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងថា គ្រាប់រ៉ុក្កែត ដែលជាប្រភេទ...
បរទេស៖ កាលពីថ្ងៃពុធកន្លងទៅលោក Kevin Stitt អភិបាលរដ្ឋ Oklahoma បានប្រកាសថាលោកតបានតេស្តវិជ្ជមានកូវីដ១៩ ពោលគឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលបានចូលរួមក្នុងយុទ្ធនាការមួយ របស់លោកប្រធានាធិបតីដូណាល់ត្រាំ នៅក្នុងទីក្រុង Tulsa។ ថ្លែងប្រាប់ទៅកាន់សន្និសិទសារព័ត៌មាន លោកអភិបាលរដ្ឋបានបញ្ជាក់ថាតាំង ពីល្ងាចថ្ងៃអង្គារដែលលោកបានទទួលលទ្ធផលវិជ្ជមាន នៃវិរុសដ៏កាចសាហាវមួយនេះហើយលោកក៏ត្រូវបានដឹងថាជាអភិបាលរដ្ឋ មកពីបក្សសាធារណៈដំបូងគេបង្អស់ហើយដែលបានឆ្លងវិរុសកូវីដ១៩។ លោក Stitt បានបន្តដែរថាលោកមិនមានអ្វីជាបញ្ហាធំដំ សម្រាប់សុខភាពឡើយនៅពេលនេះហើយក៏មិនមានការឈឺចាប់ ណាមួយកើតឡើងលើខ្លួនឬក៏សូម្បីតែផ្តាសាយអ្វីនោះដែរប៉ូន្តែជាសំណាងល្អ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថា មានស្ដ្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ បានលួចរត់ចេញ ពីកន្លែងធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្ននេះសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវរកស្ដ្រីរូបនោះ ឲ្យត្រឡប់ធ្វើចត្តាឡីស័កវិញ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅគ្រុបតេឡេក្រាម នារសៀលថ្ងៃទី១៨ ខែកក្កដា...
បរទេស ៖ នៅថ្ងៃសុក្រទី១៧ ខែកក្កដា អ្នកនាំពាក្យក្រសួង ការបរទេសចិន បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក គឺជាក្រុមអ្នករំលោភ សិទ្ធិមនុស្សដ៏ធំបំផុត នៅក្នុងពិភពលោក ហើយពាក្យចោទប្រកាន់របស់គេ ទាំងឡាយកន្លងមកអំពីបញ្ហាសិទ្ធិមនុស្ស ដែលទាក់ទងនឹងតំបន់ស៊ីនជាំង ប្រទេសចិន គឺជាការកុហកដ៏ធំបំផុតនៃសតវត្សរ៍នេះ។ ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ដើម្បីប្រឆាំង ទៅនឹងសេចក្តីថ្លែង ការណ៍របស់លោក Mike...
បរទេស៖ របាយការណ៍ថ្មីមួយ របស់សេវាកម្មស្រាវជ្រាវសភាអាមេរិក (CRS) បានអំពាវនាវ ឱ្យមានការយកចិត្តទុកដាក់ ចំពោះមីស៊ីលដែលត្រូវបានបង្កើតថ្មី ដោយកូរ៉េខាងជើង ដែល CRS និយាយថា ត្រូវបានរចនាឡើង ដើម្បីគេចពីបណ្តាញ ការពារដែនអាកាស និងធ្វើការវាយប្រហារ ដោយយុទ្ធសាស្ត្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ រួមជាមួយនឹងមន្ត្រី នៃក្រសួងធនធានទឹក ចុះពិនត្យទំនប់តំបន់មានប្រវែងជាង ៣ពាន់ម៉ែត្រ ស្ថិតនៅជាប់ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទំនប់តំបន់ខាងលើនេះ បើតាមមេឃុំសំរោង...
បរទេស៖ អ៊ីរ៉ង់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ បានទទួលរងនូវឧប្បត្តិហេតុ ដែលមិនអាចពន្យល់ បាននៅទីតាំងងាយរងគ្រោះ ដែលជាប់ទាក់ទង នឹងកម្មវិធីយោធា និងនុយក្លេអ៊ែររបស់ខ្លួន។ ឧប្បតិហេតុមួយចំនួន ត្រូវបានគេដាក់បន្ទុក ទៅលើអ៊ីស្រាអែល ដែលមិនបានបញ្ជាក់ជាសាធារណៈ ឬបដិសេធតួនាទីរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីសហភាពអឺរ៉ុប ដែលមិនបញ្ចេញឈ្មោះមួយរូប...
បរទេស៖ ភាពតានតឹងនៅតាមព្រំដែន រវាងប្រទេសឥណ្ឌានិងចិន បានកើនឡើងដល់ការប៉ះទង្គិចគ្នា កាលពីថ្ងៃទី ១៥ ខែមិថុនា នៅភាគខាងកើតតំបន់ Ladakh ។ ប្រទេសទាំងពីរ កំពុងស្ថិតក្នុងដំណើរការ ដោះស្រាយជម្លោះ តាមរយៈការសន្ទនាជាច្រើន។ ខណៈដែលការកាត់ផ្តាច់ទ័ព បានចាប់ផ្តើមនៅចំណុចប៉ះទង្គិចគ្នា មិនទាន់បានធ្វើឡើងនៅ Pangong Tso និង Depsang Valley។...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហើបឱ្យដឹងថា ការរុះរើគណៈរដ្ឋមន្រ្តី អាចនឹងធ្វើឡើងនៅខែក្រោយ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Uttama Savanayana និងមន្រ្តី ៣ នាក់ទៀត បានប្រគល់លិខិតលាលែងរបស់ពួកគេ ដោយមានប្រសិទ្ធិភាពភ្លាមៗ កាលពីម្សិលមិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧...
ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗនេះ បានរកឃើញអតិថិជនរបស់ខ្លួន មួយរូប មានសំណាងឈ្នះរង្វាន់ ២០,០០០ដុល្លារអាមេរិក ដោយបានធ្វើពិធីប្រកាស ផ្តល់ប្រាក់រង្វាន់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្នាក់ការកណ្តាល សែលកាត ដែលបានប្រគល់ ទៅអោយលោក ខូវ ជិសេង ជាអាជីវករមួយរូប កំពុងរស់នៅ ភូមិអូរបែកក្អម សង្កាត់អរបែកក្អម...