ព័ត៌មានអន្តរជាតិ

ចិនហៅការពាក្យ ចោទប្រកាន់ទាំងឡាយ របស់អាមេរិកថា ជារឿងកុហកដ៏ធំបំផុត ប្រចាំសតវត្ស

បរទេស ៖ នៅថ្ងៃសុក្រទី១៧ ខែកក្កដា អ្នកនាំពាក្យក្រសួង ការបរទេសចិន បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក គឺជាក្រុមអ្នករំលោភ សិទ្ធិមនុស្សដ៏ធំបំផុត នៅក្នុងពិភពលោក ហើយពាក្យចោទប្រកាន់របស់គេ ទាំងឡាយកន្លងមកអំពីបញ្ហាសិទ្ធិមនុស្ស ដែលទាក់ទងនឹងតំបន់ស៊ីនជាំង ប្រទេសចិន គឺជាការកុហកដ៏ធំបំផុតនៃសតវត្សរ៍នេះ។

ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ដើម្បីប្រឆាំង ទៅនឹងសេចក្តីថ្លែង ការណ៍របស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការ បរទេសសហរដ្ឋអាមេរិក ដែលបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹង ដាក់កម្រិតទិដ្ឋាការ លើនិយោជិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន ដែលផ្តល់ការគាំទ្រ ខាងសម្ភារៈដល់ក្រុម ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានទូទាំងពិភពលោកផង ។

អ្នកនាំពាក្យរូបនេះក៏បាននិយាយដែរថា ចាប់តាំងពីការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិនជាង ៧០ឆ្នាំ មកហើយក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តចិនប្រជាជនចិន ទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ តាមរយៈការស្វែងរកមាគ៌ាអភិវឌ្ឍន៍ សមនឹងលក្ខខណ្ឌជាតិ របស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top