ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតមកដល់ ពេលនេះ ក្រសួងទទួលបានប្រាក់តម្កល់ពីអ្នកដំណើរ បរទេសនានាដែលត្រូវបង់ថ្លៃសម្រាប់ធ្វើចត្តាឡីស័ក រកកូវីដ១៩ ក៏ដូចជាការស្នាក់នៅផ្ទាល់ខ្លួន សរុបចំនួន ៩លានដុល្លារ លើអ្នកដំណើរសរុបប្រហែលជា៣ពាន់នាក់។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យ សមាគមសិប្បករកម្ពុជា ពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាល បច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារឲ្យភ្ជាប់ទៅនឹងអតិថិជន បានទូលំទូលាយ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបសម្ដែងការគួរសមដោយលោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano)...
បរទេស៖រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅព្រំដែនចិន-កូរ៉េខាងជើង ដើម្បីការពារប្រឆាំងការគម្រាម កំហែងសន្តិសុខខុសធម្មតា នេះបើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មានចិន បានបង្ហោះសារលើបណ្ដាញសង្គម WeChat នៅថ្ងៃពុធម្សិលមិញនេះ នូវវីដេអូស្តីពីការហ្វឹកហាត់ ដែលធ្វើឡើងនៅក្នុងខេត្ត Jilin ជាទីនៅអាស្រ័យរបស់ប្រជាជនជនជាតិភាគតិចកូរ៉េ-ចិនដ៏ធំបំផុត។ ប្រទេសចិននិងប្រទេសកូរ៉េខាងជើង មានព្រំដែនជាប់គ្នាប្រវែង៨០០ម៉ាយ ហើយមានព្រំដែនប្រវែងប្រហែល៧៥០ម៉ាយ...
អាមេរិក៖ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណប GPS Space Force របស់សហរដ្ឋអាមេរិក ដោយជោគជ័យសម្រាប់កង កម្លាំងអវកាសអាមេរិក ចូលទៅក្នុងតារាវិថី នៅលើរ៉ុក្កែត Falcon 9 របស់ខ្លួន នៅពេលដែលការរាប់ថយក្រោយចំណុចាប់ ផ្តើមដល់សូន្យហើយរ៉ុក្កែតបានហោះទៅទីអវកាសនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះជាការបើកដំណើរការលើកទី ១១ របស់ Falcon ៩...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសអនុញ្ញាតដល់កាស៊ីណូ មានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។ ក្នុងនោះកាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់ លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។ នេះបើតាមហ្វេសប៊ុក លោក ផៃ...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានអនុម័ត “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ។ ខ្លឹមសារសង្ខេបគឺអនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានកំណត់ឱ្យមានអាជីវកម្មកាស៊ីណូ នៅកម្ពុជា ក្រៅរង្វង់ ២០០គីឡូមែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ...
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកាត់ឆ្វៀលដី ជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។ ការសម្រេចនេះធ្វើឡើង នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងសម័យប្រជុំ គណៈរដ្ឋមន្រ្តីពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន។ នាយករដ្ឋមន្រ្តីកម្ពុជា...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានអនុម័ត “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ។ សេចក្តីព្រាងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងបានបង្កើតក្រុមការងារមួយសម្រាប់ការរៀបចំ សេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួម...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ជ័យជំនះរង់ចាំប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្រោយប្រទេសចិនដាក់ច្បាប់សន្តិសុខជាតិ នៅក្នុងទីក្រុងហុងកុង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ កាសែតបក្សពលករកូរ៉េខាងជើង Rodong Sinmun បានអះអាងនៅថ្ងៃពុធម្សិលមិញថា ប្រជាជនកូរ៉េខាងជើង គាំទ្រសកម្មភាពរបស់ចិន ដែលពង្រឹងការគ្រប់គ្រង ដោយបក្សតែមួយនៅក្នុងប្រទេសចិន ហើយសេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង...