វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំ ជាសកលមួយ ដើម្បីប្រឆាំងការអនុវត្តការ ដឹកជញ្ជូន ដែលត្រូវបានប្រើ ដោយកូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរី ដើម្បីគេចពីការដាក់ទណ្ឌកម្ម ។ ឯកសារចំនួន ៣៥ ទំព័រ ដែលត្រូវបានបោះពុម្ពផ្សាយរួមគ្នា ដោយក្រសួងការបរទេស ការិយាល័យគ្រប់គ្រងទ្រព្យ សម្បត្តិបរទេស របស់ក្រសួងរតនាគារ និងឆ្មាំសមុទ្រអាមេរិក –...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិ៤៨ ចន្លោះបង្គោល ១-២ (ចំណុចស្ពានអូរជ្រៅ) ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួស៦នាក់ ។ នគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានរាយការណ៍មកថា ចំនួនអ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី ៣០០.០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ គឺមានចំនួន៣០០.០៧៤នាក់ គិតត្រឹមម៉ោង១និង៣៨នាទីល្ងាច ត្រូវនឹងម៉ោង១៧និង ៣៨នាទីម៉ោងសកល ។ សាកលវិទ្យាល័យបានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ក្នុងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១-១៤ ខែឧសភា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មានការ ថយចុះ បន្ទាប់ពី រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ សម្ដេច ស ខេង បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក រសៀលថ្ងៃទី១៥...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា...
បរទេស ៖ នៅថ្ងៃនេះ លោកStelios Haji Loannou ដែលត្រូវ បានគេស្គាល់ថា ស្ថាបនិក នៃក្រុមហ៊ុនអាកាសចរ EasyJet បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ប្រមាណជា៦,២លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងនាំឲ្យទៅដល់ការ លប់ចោលការបញ្ជាទិញ យន្តហោះAirbus ចំនួនប្រមាណ ជា១០៧គ្រឿង។ លោក Haji-Ioannou...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺកូវីដ១៩ ផ្សេងទៀតចំនួន៤២៨នាក់ បានស្លាប់នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយវីរុសកូរ៉ូណា កើនឡើង នៅក្នុងប្រទេសដល់ ទៅ៣៣.៦១៤នាក់ ។ តួលេខទាំងនេះ រាប់បញ្ចូលទាំង ការស្លាប់ទំាងអស់ ក្នុងនោះមាននៅ...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា បណ្តាប្រទេសនៅតំបន់អឺរ៉ុប ចំនួន៥៤ប្រទេស ត្រូវបានគេដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ជាង១,៨លាននាក់ និងបង្កឲ្យមានអ្នកស្លាប់ ជាង១៦៣.០០០នាក់ផងដែរ ។ ទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុប (EMA) បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងការពារជំងឺកូវីដ៩ អាចរួចរាល់នៅដើមឆ្នាំខាងមុខ ។ ទន្ទឹមនឹងនេះដែរ មានក្តីសង្ឃឹមមួយ ទៅលើវ៉ាក់សាំង...
ភ្នំពេញ ៖ឆ្លើយតប នឹងសំណើសុំយោបល់ របស់រដ្ឋមន្រ្តីក្រសួងអប់រំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រហូតដល់ពេលនេះ កម្ពុជាមិនទាន់ប្រញាប់ បើកសាលារៀនវិញទេ ហើយភោជនីយដ្ឋានណាមួយ មិនគោរព តាមណែនាំរបស់ក្រសួងសុខាភិបាល និងមិនមានអនាម័យ អាជ្ញាធរមូលដ្ឋាននឹងចុះបិទចោល ភ្លាមៗ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩។ សូជម្រាបថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់រុស្ស៊ី បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី ត្រូវបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៩.៩៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នាំឲ្យតួលេខសរុបនៃអ្នកឆ្លងជំងឺ បានកើនឡើងដល់ ២៥២.២៤៥នាក់ ។ ទិន្នន័យដែលបានបង្ហាញ ដោយមជ្ឈមណ្ឌលបានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ការកើនឡើងបានធ្លាក់នៅក្រោម១០.០០០នាក់...