ព័ត៌មានជាតិ

ស្លាប់២ របួសធ្ងន់៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ បុករថយន្តហាយឡេនឌ័រ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិ៤៨​ ចន្លោះ​បង្គោល ១-២ (ចំណុច​ស្ពានអូរជ្រៅ)​ ក្នុងភូមិ​អូរជ្រៅ ​ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួស៦នាក់ ។

នគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះ បើកបញ្ច្រាសទិសគ្នា បុក ហើយធ្លាក់ចូលទឹកអូរ បណ្តាលឲ្យ​ស្លាប់​ ០២នាក់ គឺស្រី០១ នាក់ និងក្មេងប្រុស១នាក់។ ចំណែកអ្នករងរបួស មានចំនួន៦.នាក់ ក្នុងនោះស្រី៤នាក់ ។

បច្ចុប្បន្ន​កម្លាំងជំនាញ បានជួយសង្រ្គោះ យកអ្នករងរបួស ទៅកាន់មន្ទីរពេទ្យ ៕

To Top