ភ្នំពេញ ៖ ពិតជាគួរអោយ អាសូរខ្លាំងណាស់ ដល់ក្មេងប្រុសស្រីចំនួន០៣នាក់ បងប្អូនបង្កើត និងជីដូនមួយ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធម៌ ក្នុងដេប៉ូបូមខ្សាច់ មួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត៨យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ។ តាមសំដីឪពុកជនរងគ្រោះបានឱ្យដឹងថា កូនរបស់ខ្លួន មានចំនួន០២នាក់...
តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី៨ ខែឧសភា បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយដី ដែលស្ថិតនៅចំងាយ ប្រមាណជា៦៩គីឡូម៉ែត្រ ពីរដ្ឋធាទីតេហរ៉ង់។ អ្នកនាំពាក្យ របស់អង្គភាព ទទួលបន្ទុកកិច្ចការងារ សង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់ បានធ្វើសេចក្តីថ្លែងការណ៍ អំពីគ្រោះធម្មជាតិមួយនេះ ហើយបានអះអាងថា បុរសចំណាស់អាយុ៦០ឆ្នាំម្នាក់ ដែលបានស្លាប់ នៅក្នុងហេតុការណ៍នេះ។...
ហាណូយ៖ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី ឡេធី ធូហាង បាននិយាយថា វៀតណាមច្រានចោល ការសម្រេចចិត្តជាឯកតោភាគីរបស់ចិន ស្តីពីការហាមឃាត់ការនេសាទ នៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ១៦ ខែសីហា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា...
បរទេស៖ ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងបរាជ័យ ក្នុងគោលបំណងរបស់ខ្លួន ដែលចង់ចូលរួម ក្នុងកិច្ចប្រជុំដ៏សំខាន់មួយ របស់អង្គការសុខភាពពិភពលោក ព្រោះតែកិច្ចខិតខំប្រឹងប្រែងរបស់កោះនេះ មិនផ្អែកលើក្តីព្រួយបារម្ភ ចំពោះសុខភាពប្រជាជន លើកោះតៃវ៉ាន់ ប៉ុន្តែជាឧបាយកលនយោបាយ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា គណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ...
បរទេស៖ ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងពិភាក្សា ជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន គឺសហរដ្ឋអាមេរិក ស្តីពីសេចក្តីរាយការណ៍កាសែតមួយ ដែលថា កងកម្លាំងរក្សាសន្តិភាព ដឹកនាំដោយអាមេរិក នៅក្នុងទីក្រុងស៊ីណៃ ប្រទេសអេហ្ស៊ីប អាចនឹងត្រូវដកថយ និងបានហៅវត្តមានជិត៤ទសវត្សនោះ ថាមានសារៈសំខាន់ខ្លាំង។ ដោយត្រូវគេស្នើឲ្យអធិប្បាយ ស្តីពីសេចក្តីរាយការណ៍នោះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុ 102 FM របស់ទីក្រុងតេលអាវីវ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរផ្លូវគោក បញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍ នៃការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក គ្រោះនិងការស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ បើប្រៀបធៀបរយៈពេល ១សប្តាហ៍ដូចគ្នា ដែលមិនទាន់រឹតបន្តឹង។ សម្ដេចក្រឡាហោម ស...
បរទេស៖ យោងទៅតាមទិន្នន័យដ៏ថ្មីបំផុត ពីអគ្គរដ្ឋបាលគយរបស់ទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញឲ្យឃើញថា ការនាំចេញទំនិញចិន បានវិលត្រឡប់កើនឡើងខ្លាំងជាថ្មី នៅក្នុងខែមេសា គឺកើនឡើងចំនួន៣,៥ភាគរយ។ ស្របពេលការនាំទំនិញ ចេញមានការកើនឡើងនោះ ការនាំទំនិញចូលរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្លាក់ចុះ១៤,២ភាគរយ បង្ហាញឲ្យឃើញ នូវតម្រូវការក្នុងស្រុក មិនទាន់មានភាពប្រសើរឡើងវិញ ក្រោយបញ្ចប់បម្រាមគោចរ ដោយសារការរីករាលដាលឆ្លង នៃមេរោគកូរ៉ូណា នៅក្នុងប្រទេស។ ទីភ្នាក់ងារសារព័ត៌មានចិន...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា ក្នុងរយៈពេល០២ថ្ងៃកន្លងងមកនេះ មិនមានតួលេខនៃអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ឡើយ ហើយសរុបអ្នកស្លាប់ ដោយសារជំងឺមានចំនួន១០៧នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា មានអ្នកឆ្លងថ្មី ដែលត្រូវបានរាយការណ៍...
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក បានបរាជ័យក្នុងការអនុម័ត នូវដំណោះស្រាយមួយ ដើម្បីកម្រិតសមត្ថភាពរបស់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការធ្វើកូដកម្មយោធាប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីលោកបានធ្វើ វិសោធនកម្មច្បាប់ដែលបាន អនុម័តលើសភាទាំងពីរ។ ព្រឹទ្ធសភាបានបោះឆ្នោត ដើម្បីបដិសេធ លេីការបដិសេធរបស់ ប្រធានាធិបតីសាធារណរដ្ឋ ដោយសមាជិកជាច្រើនទៀត រួមទាំងគណបក្សសាធារណរដ្ឋមួយចំនួន បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តជាជាងប្រឆាំងនឹងវា ប៉ុន្តែវាមិនបានឈ្នះសំឡេង ភាគច្រើនពីរភាគបី ដែលចាំបាច់សម្រាប់ការបដិសេធសិទ្ធិវេតូនោះទេ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ថា ឥណ្ឌា ឈានដល់ថ្ងៃទី៤៤ ហើយនៃការបិទប្រទេស បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ដោយនៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺលើសពី ៥០.០០០នាក់ ហើយអ្នកស្លាប់មានដល់ទៅ ១.៧៨៣នាក់ ។ ក្នុងចំណោមអ្នកឆ្លងសរុប ៥២.៩៥២នាក់ មានមនុស្ស ១៥.២៦៧នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលស្មើនឹងជិត...