ព័ត៌មានអន្តរជាតិ

ចិននិយាយថា តៃវ៉ាន់នឹងបរាជ័យ ក្នុងបំណងចូលរួមកិច្ចប្រជុំដ៏សំខាន់ របស់អង្គការសុខភាពពិភពលោក

បរទេស៖ ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងបរាជ័យ ក្នុងគោលបំណងរបស់ខ្លួន ដែលចង់ចូលរួម ក្នុងកិច្ចប្រជុំដ៏សំខាន់មួយ របស់អង្គការសុខភាពពិភពលោក ព្រោះតែកិច្ចខិតខំប្រឹងប្រែងរបស់កោះនេះ មិនផ្អែកលើក្តីព្រួយបារម្ភ ចំពោះសុខភាពប្រជាជន លើកោះតៃវ៉ាន់ ប៉ុន្តែជាឧបាយកលនយោបាយ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍ថា គណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច នៅតៃវ៉ាន់ កំពុងតែព្យាយាមប្រើការរាតត្បាតជំងឺ សម្រាប់គោលបំណងនយោបាយរបស់ខ្លួន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ បាននិងកំពុងតែខ្នះខ្នែង ដើម្បីឲ្យបានចូលរួម ធ្វើជាអ្នកអង្កេតការណ៍ ដែលជាកិច្ចប្រជុំអង្គភាព បង្កើតការសម្រេចចិត្ត របស់អង្គការសុខភាពពិភពលោក នៅក្នុងខែនេះ និងទទួលបានការគាំទ្រកម្រិតខ្ពស់ ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top