ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ លោកក្រុមប្រឹក្សាខេត្តកំពង់ចាម លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមេឃ ឆ្នាំជូត ព.ស. ២៥៦៤...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់លើភាពសំខាន់នៃចំណងមិត្តភាពដ៏រឹងមាំជាមួយប្រទេសជប៉ុន នៅក្នុងអំឡុងជំនួបដ៏កម្រមួយ ជាមួយឯកអគ្គរាជទូតបរបស់ជប៉ុន ប្រចាំនៅក្នុងទីក្រុងសេអ៊ូល។ នៅក្នុងអំឡុងពេលជួបគ្នាជាមួយលោកឯកអគ្គរាជទូតជប៉ុន កូជី តូមីតា នោះ លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា ភាគីទាំងពីរ គឺជាប្រទេសជិតខាងគ្នាដ៏ជិតស្និទ្ធបំផុត សម្រាប់សន្តិភាពនិងវិបុលភាព នៅក្នុងតំបន់អាស៊ីឦសាន និងពិភពលោក។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសចិន ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃការផ្លាស់ប្តូរជាផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅពេលឆ្លើយតបទៅនឹងសំនួរអំពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Kelly Craft ដែលបានជួបពិភាក្សាជាមួយមេដឹកនាំតៃវ៉ាន់ Tsai Ing-wen តាមរយៈតំណភ្ជាប់វីដេអូ កាលពីថ្ងៃព្រហស្បតិ៍។ លោក Zhao បានលើកឡើងថា “ពាក្យសម្ដី...
សេអ៊ូល៖ តុលាការកំពូលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសម្រេចផ្តន្ទាទោសរយៈពេលដាក់ពន្ធនាគារ ២០ ឆ្នាំលើអតីតប្រធានាធិបតីលោកស្រី Park Geun-hye នៅក្នុងករណីអំពើពុករលួយដ៏ល្បីល្បាញមួយ ដែលអូសបន្លាយពេលជាច្រើនឆ្នាំ ដែលបានធ្វើឱ្យប្រទេសនេះ និងចុងក្រោយបំផុតបានដកលោកស្រីចេញពីតំណែងនៅឆ្នាំ២០១៧ ។ នៅក្នុងសវនាការកាត់ទោសលើបណ្តឹងឧទ្ធរណ៍ដែលដាក់ដោយរដ្ឋអាជ្ញាប្រឆាំងនឹងសេចក្តីសម្រេចមួយនៅក្នុងខែកក្កដា ដែលបន្ថយរយៈពេលជាប់ពន្ធនាគារលោកស្រី Park តុលាការកំពូលរបស់ប្រទេសនេះ បានរក្សាសេចក្តីសម្រេចរួមទាំងការផាកពិន័យ ១៨ ពាន់លានវ៉ុន (១៥ លានដុល្លារអាមេរិក)...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន ប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស មកដល់កម្ពុជាសម្រាប់ចាក់ ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ហើយវ៉ាក់សាំងនេះ ត្រូវបានថ្នាក់ដឹក នាំចិន ប្រធានាធិបតីឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់ នៅលើពិភពលោក បានប្រើប្រាស់ផងដែរ។ តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីសន្ធិសញ្ញា បើកចំហជើងមេឃ ដោយនិយាយថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យ មានការហោះហើរឃ្លាំមើលមិនបំពាក់អាវុធ លើប្រទេសជាសមាជិកនោះ ត្រូវបានប៉ះពាល់ធ្ងន់ធ្ងរដោយសារការដកខ្លួន របស់ទីក្រុងវ៉ាស៊ីនតោន។ ការដកខ្លួនចេញដែល ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្នុងពេលប៉ុន្មានថ្ងៃមុនការ ឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករាខាងមុខនេះ...
បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ២៣ នាក់បានស្លាប់ នៅក្នុងប្រទេសន័រវែស ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសដំបូង ក្នុងនោះ អ្នកស្លាប់ ១៣នាក់ ជាមនុស្សវ័យចំណាស់។ យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេច ស ខេង បានឲ្យដឹងថា ផ្អែកតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វេីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យ គម្រោងផ្លូវកៅស៊ូប្រភេទ DBST មួយខ្សែប្រវែង ៨.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវ...