បច្ចេកវិទ្យា

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋាន សាងសង់ ប្រព័ន្ធធារាសាស្រ្ត ព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ លោកក្រុមប្រឹក្សាខេត្តកំពង់ចាម លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមេឃ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យការដ្ឋាន សាងសង់ប្រព័ន្ធ ធារាសាស្រ្តព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

គម្រោងសាងសាង់ ប្រព័ន្ធធារាសាស្រ្តទំនើបនេះ ជាជំនួយហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB ) បើតាមផែនការ គឺត្រូវបានសាងសង់ រួចរាល់ហើយ តែដោយសារការរីករាល នៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវ ដល់ការអនុវត្តគម្រោង ដែលរហូតមកដល់ពេលនេះ ទើបសម្រេចបានប្រមាណតែ ៣០% ប៉ុណ្ណោះ ។ មិនចំពោះតែគម្រោងនេះ បណ្តាគម្រោងផ្សេងៗទៀត ដែលសហការជាមួយ ប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា សុទ្ធតែជួបភាពរាំងស្ទះ ដោយសារការពិបាក ធ្វើដំណើរ រចុះពិនិត្យវាយតំលៃមុន នឹងអាចដំណើរសាងសង់ របស់ក្រុមជំនាញការបរទេស ក្នុងបរិបទការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩នេះ ។

សូមបញ្ជាក់ថា ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្ត ព្រែកពោធិ៍ រួមមាន ៖

  • ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ ។

-សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង

  • ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១ កន្លែង។

គម្រោងប្រព័ន្ធធារាស្រ្តនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើប ក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ ដល់ក្រុមការងារបច្ចេកទេសសាងសង់ ដែលបានខិតខំធ្វើការ ទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗ មួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ៕

To Top