ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប៤៥ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២១) នៃចំណងអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរៀបចំដោយខ្មែរក្រហម។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអះអាងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងគ្មានអ្នកព្យាបាលជាសះស្បើយនោះទេ ខណៈអ្នកឆ្លងនៅទូទាំងប្រទេស មានចំនួន៣៨២នាក់ អ្នកជាសះស្បើយចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន២០នាក់ ៕
នៅថ្ងៃទី២៥ ខែធ្នូ ១៩៩១ គឺជាថ្ងៃទីអវសាន ដែលរបប នយោបាយ របស់សហភាពសូវៀត ទទួលមរណភាពទាំងស្រុង ព្រមទាំងបាននាំ ទៅជាមួយនូវចលនា កុម្មុយនីស្ត អន្តរជាតិជាមួយផង! នៅក្នុង ព្រឹត្តិការណ៍ពិភពលោកមួយនេះ មានឥស្សរជន ជាច្រើនដែលបានធ្វើ ការទស្សន៍ទាយ ចំពោះការដួលរលំប្រព័ន្ធសង្គមនិយមមួយនេះ ដែលក្នុងនោះរួមមាន អ្នកនិពន្ធនយោបាយ George Orwell...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់ខ្លាំងក្លា នៅក្នុងព្រឹទ្ធសភាអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ នៅពេលេដែលសមាជិកបក្សសាធារណរដ្ឋរបស់លោក បានចូលរួមជាមួយក្រុមលទ្ធិប្រជាធិបតេយ្យ ច្រានចោលការវេតូរបស់ប្រធានាធិបតី សម្រាប់ជាលើកដំបូង ក្នុងពេលកាន់តំណែងរបស់លោក ដោយជំរុញគាំទ្រសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិ ដែលលោកបានជំទាស់ត្រឹមតែប៉ុន្មានសប្ដាហ៍មុនពេលចាកចេញពីតំណែង។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃចូលឆ្នាំថ្មីដ៏កម្រមួយ សមាជិកព្រឹទ្ធសភា តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៨១សម្លេង ទល់នឹង១៣សម្លេង រក្សាបាននូេះសម្លេងភាគច្រើនពីរភាគបី ដែលត្រូវការជាចាំបាច់ដើម្បីបដិសេធច្រានចោលនូវការវេតូរបស់ប្រធានាធិបតី ចំណែកការវេតូចំនួន៨របស់លោក...
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានពង្រីកដាក់បម្រាមមិនឲ្យធ្វើការជួបជុំគ្នាជាលក្ខណៈឯកជនលើសពីចំនួនមនុស្ស៤នាក់ នៅទូទាំងប្រទេសទាំងមូល និងបានបន្តប្រើច្បាប់គម្លាតទំនាក់ទំនងសង្គមដែលមិនធ្លាប់មានពីមុន នៅក្នុងតំបន់ទីក្រុងសេអ៊ូល ស្របពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃ បានវិលត្រឡប់កើនឡើងខ្លាំងដល់ចំនួនជាង១.០០០ករណី ក្នុងរយៈពេល៤ថ្ងៃ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងតែជួបប្រទះសន្ទុះឆ្លងកើនឡើង នៅក្នុងអំឡុងរលកឆ្លងដ៏ថ្មីបំផុត ដែលបានបណ្ដាលឲ្យមានចំនួនអ្នកស្លាប់កើនឡើងខ្លាំង។ គួរបញ្ជាក់ថា...
បរទេស៖ប្រទេសជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងពិចារណាប្រកាសភាពអាសន្នសម្រាប់តំបន់ប្រជុំជនក្នុងទីក្រុងតូក្យូ ស្របពេលដែលករណីឆ្លងមេរោគកូរ៉ូណាផ្ទុះកើនឡើង បង្កឲ្យមានមន្ទិលសង្ស័យថ្មីថា តើវាអាចបន្តទៅមុខជាមួយការប្រកួតកីឡូអូឡាំពិក និងរក្សាការប៉ះពាល់សេដ្ឋកិច្ចឲ្យនៅក្នុងកម្រិតអប្បបរិមាបានដែរឬទេ។ ដោយលើកយកប្រភពពីរដ្ឋាភិបាល កាសែតជប៉ុន Kyodo News បានរាយការណ៍ថា ការត្រៀមរៀបចំ កំពុងតែត្រូវបានធ្វើឡើង សម្រាប់ការប្រកាសភាពអាសន្ន ដែលនឹងដាក់ឲ្យមានប្រសិទ្ធភាពជាធរមាន នៅថ្ងៃទី០៩ ខែមករា ហើយប្រព្រឹត្តទៅរយៈពេលប្រហែលមួយខែ។ គួរបញ្ជាក់ថា ទីក្រុងតូក្យូនិងបណ្ដាខេត្តនៅជុំវិញចំនួន៣ អាចនឹងធ្វើការស្នើឲ្យប្រជាពលរដ្ឋផ្អាកការធ្វើដំណើរចេញក្រៅដោយ...
បរទេស៖ ទេសរដ្ឋមន្ត្រីឥណ្ឌូនេស៊ីមួយរូប បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទ្រង់ទ្រាយធំរបស់ប្រទេស គម្រោងនឹងចាប់ផ្តើមនៅសប្ដាហ៍ក្រោយនេះ ដោយកំពុងតែរង់ចាំការអនុញ្ញាត ពីទីភ្នាក់ងារចំណីអាហារនិងឱសថរបស់ប្រទេសប៉ុណ្ណោះ ស្របពេលដែលថ្នាំវ៉ាក់សាំងប្រមាណ៧សែនដូស ត្រូវបានបែកចែករួចរួល់ហើយ។ ចំណែកលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Sri Mulyani Indrawati បានមានប្រសាសន៍ប្រាប់ថា ថ្នាំវ៉ាក់សាំង នឹងត្រូវផ្តល់ឲ្យដោយឥតគិតថ្លៃនៅទូទាំងប្រទេស ជាមួយការចេញដែលគេរំពឹងថា បញ្ចប់ក្នុងរយៈ១៥ខែ ហើយរដ្ឋាភិបាលបានរំពឹងថា កម្មវិធីនេះនឹងត្រូវចំណាយប្រាក់៥,៣៣ពាន់លានដុល្លារ។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ តាមរយៈមេបញ្ជាការកងទ័ពជើងគោក បានរួមគ្នាបរិច្ចាគ ថវិកាចំនួន ៣១,១៥០ដុល្លារ និង៦,៤៦៦,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារទីចាត់ការ ១ខ្នង ទំហំ១១ គុណនឹងង៧,៧ម៉ែត្រ ស្ថិតនៅ ក្នុង សាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម ដែលជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ លោ កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមការពារច្បាប់ ចំនួន៩ នៅស្ថាប័ននីតិបញ្ញត្តិ។ សកម្មភាពនេះ ធ្វើឲ្យក្រសួងយុត្តិធម៌ ក្លាយជាស្ថាប័ននាំមុខគេ ក្នុងការធ្វើច្បាប់នៅឆ្នាំ២០២០។ ច្បាប់ទាំង៩នេះ ក៏ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈផងដែរ នៅលើគេហទំព័រផ្លូវការ របស់ក្រសួងយុត្តិធម៌ ។ នេះបើតាមការលើកឡើង...