ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៩ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺត្រូវបានគេបញ្ជាក់ថា មានចំនួនដល់ទៅ១.៤៦៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣៥នាក់ដោយសារជំងឺនេះ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីទាំងអស់ ជាពលរដ្ឋវៀតណាម ដែលថ្មីៗនេះបានមកក្នុងប្រទេសវៀតណាម ដែលមកពីបរទេស...
ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់បានចេញដើរលេងកម្សាន្ត នៅទូទាំងប្រទេសក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២,៦៥៨ នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២ មករា ២០២១នេះបានបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖−...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា យោងតាមក្រុមមន្ត្រីឥណ្ឌូនេស៊ី បានឲ្យដឹងថា សរុបវ៉ាក់សាំងកូវីដ១៩ មានចំនួន១,៨លានកម្រិត ដែលបានផលិតឡើងដោយក្រុមហ៊ុន ឱសថរបស់់ប្រទេសចិនឈ្មោះ Sinovac Biotech ហើយបានបញ្ជូនមកដល់ទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ រដ្ឋមន្ត្រីការបរទេស Retno Marsudi បានលើកឡើងថា នេះជាការដឹកជញ្ជូនជាលើកទី២ ហើយសម្រាប់វ៉់ាក់សំាងរបស់ក្រុមហ៊ុន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រកាសថា ខ្លួនបានទទួលសិទ្ធិលើទីផ្សារ សម្រាប់វ៉់ាក់សាំងកូវីដ១៩ ជាលើកដំបូង ។ វ៉ាក់សាំងដែល បានទទួលការអនុម័តពី រដ្ឋបាលផលិតវេជ្ជសាស្ត្រជាតិ (NMPA)ដែលបានផលិតឡើងដោយក្រុមហ៊ុន Beijing Biological Products Institute Co., Ltd....
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា អភិបាលខេត្ត សាមុត សាខន ដែលបានឆ្លងវីរុសកូវីដ១៩ គឺស្ថិតនៅក្នុងស្ថានភាពប្រើបំពង់ខ្យល់ មួយជំនួយការដកដង្ហើម នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែ គាត់ស្ថិតនៅស្ថានភាពល្អ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង...
បរទេស៖ ទូរទស្សន៍ជាតិចិន បានរាយការណ៍ថា រដ្ឋបាលផ្នែកវេជ្ជសាស្ត្រជាតិ របស់ប្រទេសចិន បានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ នូវវ៉ាក់សាំង របស់ក្រុមហ៊ុន Sinopharm ប្រឆាំងនឹងវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃពុធក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់វិទ្យាស្ថានជីវសាស្ត្រ ជីវសាស្ត្រទីក្រុងប៉េកាំង របស់ Sinopharm...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា នាវានិងយន្តហោះចិន បានធ្វើការតាមដាននាវាចម្បាំងអាមេរិកពីរគ្រឿង ក្នុងខណៈពួកវាធ្វើដំណើរ កាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ និងបានធ្វើការថ្កោលទោសការ ធ្វើដំណើរនាវាចម្បាំងអាមេរិកនោះ ថាជាការបង្កហេតុ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបាននិយាយដូច្នេះថា “កងទ័ពរំដោះប្រជាជនចិន បានរក្សាការប្រុងប្រយ័ត្ន កម្រិតខ្ពស់គ្រប់ពេលវេលា ឆ្លើយតបចំពោះការគម្រាមកំហែង និងការបង្កហេតុទាំងអស់គ្រប់ពេល និងការពារដាច់ខាត នូវអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី”។ គួរបញ្ជាក់ថា នៅថ្ងៃព្រសហ្បតិ៍នេះ...
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឆ្លងតាមរយៈរលកអាកាស និងបណ្តាញអ៊ីនធើណេត ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២១ ចំពោះប្រិយមិត្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទូទាំងពិភពលោក ។ សុន្ទរកថាមានខ្លឹមសារដូចខាងក្រោម៖ ប្រិយមិត្តជាទីមេត្រី៖ ឆ្នាំ២០២១ដែលមានក្តីសង្ឃឹមបានមកដល់ហើយ ឆ្នាំថ្មីនេះក៏ជាឆ្នាំឆ្លូវតាមចន្ទគតិចិន ។ សត្វគោ ជាសត្វដែលមនុស្សយើងចិញ្ចឹមមុនគេបង្អស់ មានគុណបំណាច់ក្នុងអរិយធម៌កសិកម្ម ។ ដូច្នេះ ប្រជាជនចិនយល់ថា សត្វគោមិនខ្លាចការនឿយហត់ហើយមានកម្លាំងមាំមួន ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនពរលោកអ្នករីករាយឆ្នាំថ្មី នឹងមានសុខភាពល្អបរិបូរណ៍ !...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមានភាពប្រាកដប្រជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ការពារវីរុសកូវីដ១៩ យ៉ាងហោចណាស់ចំនួន ២ លានដូស ពីអ្នកផលិតក្នុងចន្លោះខែកុម្ភៈ និងមេសា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០...