បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសលោកមានសុទិដ្ឋិនិយមថា នឹងមានចំណងមិត្តភាពល្អឥតខ្ចោះ ជាមួយរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន និងថា ខ្លួននឹងបន្តពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Arabiya TV ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលថា “ខ្ញុំមានសុទិដ្ឋិនិយម...
ឯកឧត្តម ស៊ិន សម្ផល្ល មន្ត្រីគយចូលនិវត្តន៍ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋករកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្កាប់ តែងតាំងមុខតំណែង ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសស្រីលង្កា លោកស្រី Pavithra Wanniarachchi ត្រូវបានគេធ្វើតេស្ត រកឃើញ វិជ្ជមានកូវីដ១៩។ ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ បានឆ្លងកាត់ការធ្វើតេស្ត តាំងតែពីល្ងាចថ្ងៃសុក្រ ហើយទើបតែត្រូវ បានប្រកាសលទ្ធផល នៅព្រឹកថ្ងៃសៅរ៍ ។ យោងតាមការបញ្ជាក់ របស់ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា មកដល់ពេលនេះ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី២៣ ខែមករានេះ បានរាយការណ៍ពីអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ម្នាក់ទៀត ដូច្នេះសរុបអ្នកស្លាប់ក្នុងប្រទេសនេះ គឺកើនឡើងដល់ ៧២នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ១៩៨នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ១៨០នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ អង្រួននៅតំបន់ភាគពាយព្យនៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅចម្ងាយ៣៦គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃក្រុង Finschhafen ប្រទេសប៉ាពូញ៉ូហ្គីណេ នៅវេលាម៉ោង៣និង១៩នាទី ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ២៩,២៦គីឡូម៉ែត្រ ត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់៦.៣៣៦៩ដឺក្រេនៃរយៈទទឹងបែកខាងត្បូង...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារនិយ័តករសុខាភិបាលរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានអនុម័តជាឯកច្ឆ័ន្ចទៅលើការប្រើប្រាស់វ៉ាក់សាំង CoronaVac បន្ថែមទៀតចំនួន៤,៨លានកម្រិតទប់ទល់នឹងជំងឺកូវីដ១៩ ។ សំណើត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Butantan Institute ដែលមានមូលដ្ឋាននៅក្រុងសៅប៉ូឡូ កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពី Anvisa បានចេញអាជ្ញាបណ្ណឲ្យប្រើប្រាស់កម្រិតដំបូងនៃវ៉ាក់សាំង CoronaVac ចំនួន៦លានកម្រិត...
ញូវយ៉ក៖ សន្ធិសញ្ញាមួយដែលហាមប្រាមអាវុធនុយក្លេអ៊ែរ បានចូលជាធរមានកាលពីថ្ងៃសុក្រដោយមានប្រទេសហត្ថលេខីយ៉ាងតិច ៥០ បានបញ្ចប់ដំណើរការផ្តល់សច្ចាប័នរបស់ពួកគេ កាលពីខែតុលា ដែលជាការអភិវឌ្ឍដែលរង់ចាំជាយូរមកហើយ សម្រាប់អ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូ និងសកម្មជនប្រឆាំងនុយក្លេអ៊ែរ។ ស្របពេលដែលប្រទេស និងតំបន់ចូលរួមសង្ឃឹមថា សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងជួយជំរុញដល់ចលនារំសាយអាវុធនុយក្លេអ៊ែរពិភពលោក ការចាប់ផ្តើមនៃកិច្ចព្រមព្រៀងអន្តរជាតិជាប្រវត្តិសាស្ត្រ ត្រូវបានរំខានដោយអវត្តមាននៃរដ្ឋអាវុធនុយក្លេអ៊ែរ ក៏ដូចជាប្រទេសជប៉ុនជាដើម ដែលប្រទេសដែលបានទទួលរងនូវការបំផ្លិចបំផ្លាញនៃការទម្លាក់គ្រាប់បែកបរមាណូ។ វាជាកតិកាសញ្ញាទីមួយ ដែលហាមឃាត់ការអភិវឌ្ឍ សាកល្បង កាន់កាប់ និងប្រើប្រាស់អាវុធនុយក្លេអ៊ែរ...
ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តស្នើសុំដល់មន្ទីកសិកម្មខេត្ត បន្តជួយរៀបចំបច្ចេកទេស ឬបើកវគ្គសិក្សាជូន ដល់បងប្អូនសហគមន៍ ក៏ដូចជា ជួយផ្តល់ព័ត៌មានទីផ្សារ ទៅកាន់បងប្អូនអោយបានជាអតិបរមា។ លោក កៅ ថាច បានឡើងក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ...
ភ្នំពេញ ៖ ជារឿយៗគេបានមើលឃេីញថា លោក សម រង្ស៊ី ជាអតីតមេដឹកនាំបក្សប្រឆាំងជ្រុលនិយមមួយរូបតែងតែបេីកការវាយប្រហារចំពោះប្រទេសនិងមេដឹកនាំវៀតណាមដែលថា មានឥទ្ធិពលមកលេីប្រទេសកម្ពុជា ជាពិសេស បក្សកាន់អំណាច។ ប៉ុន្ដែកន្លងមកគេក៏បានឃេីញលោក សម រង្ស៊ី បែរជាចាប់ដៃ ចាប់ជេីងជាមួយមេដឹកនាំវៀតណាម ហេីយថែមទាំងសរសេរលិខិតអរគុណមេដឹកនាំវៀតណាមជាច្រេីនដងរួចមកហេីយដែរ ទន្ទឹមនឹងការវាយប្រហារនិងរិះគន់។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះគណបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាចនឹងរៀបចំធ្វេីសន្និបាតរបស់ខ្លួនដេីម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំបន្ដទៀត...
ភ្នំពេញ ៖ សត្វស្វាព្រាម ១ក្បាលដែលបានជាប់អន្ទាក់របស់ព្រាន ត្រូវបានមន្ដ្រីអភិរក្សជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ និងបានលែងឲ្យចូលទៅរស់ក្នុងព្រៃធម្មជាតិវិញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា សត្វស្វាព្រាមនេះ បានជាប់អន្ទាក់របស់ព្រាន ហើយត្រូវបានមន្រ្តីឧទ្យានុរក្ស ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងបុគ្គលិកល្បាតរបស់អង្គការ WWF ដែលចុះល្បាតរួមគ្នាបានប្រទះនៅចំណុចដៃអូរមួយកន្លែង ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច រួចបានជួយសង្រ្គោះឲ្យបានរួចផុតពីគ្រោះថ្នាក់...