ភ្នំពេញ ៖ “ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើ វ៉ាក់ សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង”។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃ១៧ មករា។ សម្តេចបន្តថា សម្តេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់សម្តេចរាប់សិបឆ្នាំមកហើយ។ សូមបញ្ជាក់ថា ថ្មីៗនេះកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ លើកដំបូងចំនួន១លានដូសពីសាធារណរដ្ឋប្រជាមានិតចិន៕
បរទេស៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានប្រកាសកម្មវិធីវិនិយោគសាធារណៈឆ្នាំ២០២១ មានទំហំទឹកប្រាក់១៨,៥៣ពាន់លានដុល្លារ ជាមួយគម្រោងទំនាក់ទំនងនិងគមនាគមន៍ ដោយទទួលបានប្រាក់បែងចែកដ៏ធំបំផុតពីមូលនិធិវិនិយោគ។ កម្មវិធីដែលបោះពុម្ពផ្សាយក្នុងកាសែតផ្លូវការ កាលពីថ្ងៃសុក្រនេះ បានបែងចែកប្រាក់ជិត៦ពាំន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ ក្នុងវិស័យគមនាគមន៍និងទំនាក់ទំនងក្នុងឆ្នាំ២០២១ និង២,៦ពាន់លានដុល្លារផ្សេងទៀត សម្រាប់គម្រោងអប់រំ។ ទីតាំងវិនិយោគផ្សេងទៀត មានរួមបញ្ចូលទាំងផលិតកម្ម សុខាភិបាល កសិកម្ម ទេសចរណ៍និងថាមពល។ ស្ថិតក្រោមកម្មវិធីនោះក្រសួងដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសតួកគី នឹងទទួលបានប្រាកប្រមាណ២ពាន់លានដុល្លារ ស្របពេលដែលការងារធារាសាស្ត្ររដ្ឋ ហៅកាត់ថា...
បរទេស៖ សហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើក្រសួងមហាផ្ទៃរបស់ប្រទេសគុយបា ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន រក្សាបង្កើនដាក់ទណ្ឌកម្មក្នុងពេលចុងក្រោយនៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានរំឭកដល់អ្នកប្រឆាំងរបស់គុយបា គឺលោក Jose Daniel Ferrer ដោយនិយាយថា លោកត្រូវបានគេឃុំខ្លួននៅពន្ធនាគារ គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងតាមសេចក្តីរាយការណ៍ គឺត្រូវបានគេវាយនិងធ្វើទារុណកម្ម។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តតែងតាំងមន្ត្រីការទូតជើងចាស់ លោក Jan Kubis ឲ្យកាន់តំណែងជាប្រេសិតអង្គការប្រប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ក្រោយរយៈពេលជិតមួយឆ្នាំបន្ទាប់ពីមន្ត្រីសម្របសម្រួលពីមុនបានចុះចេញពីតំណែង។ លោក Jan Kubis ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីនោះ នាពេលបច្ចុប្បន្ននេះ គឺជាមន្ត្រីសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសលីបង់ ហើយលោកក៏បានបម្រើការជាប្រេសិតពិសេសអង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ផងដែរ។ គួរបញ្ជាក់ថា ការតែងតាំងនេះ គឺត្រូវបានធ្វើឡើង ក្រោយក្រុមប្រឹក្សាសន្តិសុខអនុម័តក្នុងខែធ្នូ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទួលពានរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសម៉ារ៉ុក សម្រាប់ការងាររបស់លោកក្នុងការជំរុញពន្លឿនកិច្ចព្រមព្រៀង បង្កចំណងការទូតប្រក្រតី រវាងប្រទេសអ៊ីស្រាអែលនិងម៉ារ៉ុក។ នៅក្នុងពិធីនៅការិយាល័យ Oval Office ព្រះអង្គម្ចាស់ Lalla Joumala Alaoui ដែលជាឯកអគ្គរាជទូតម៉ារ៉ុក ប្រចាំនៅសហរដ្ឋអាមេរិក បានប្រគល់ជូនលោក ត្រាំ នូវពានរង្វាន់...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជអំណោយប្រចាំឆ្នាំដ៏វិសេសវិសាលជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២០មុឺនដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃ១៤ មករា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងការព្យាបាលជំងឺដកុមារកម្ពុជាដោយឥតគិតថ្លៃ៕
បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការប្រកាសថា វត្តមានកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសជប៉ុន បានថយចុះនៅត្រឹម២.៥០០នាក់ នៅក្នុងប្រទេសនីមួយៗ អនុលោមតាមបទបញ្ជារបស់សេតវិមាន។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នា រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានមានប្រសាសន៍ថា ការកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន ឲ្យដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០១មកនេះ នាំឲ្យប្រទេសនេះខិតចូលទៅកាន់តែជិតខ្លាំងឡើង នូវការបញ្ចប់សង្គ្រាមជិតពីរទសវត្ស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
បរទេស៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់មជ្ឈមណ្ឌលស្ថានភាពជំងឺកូវីដ១៩ កាលពីថ្ងៃសៅរ៍បានអោយដឹងថា បុរសម្នាក់នៅទីក្រុងបាងកកបានស្លាប់ ហើយមនុស្សចំនួន ២៣០ នាក់បានឆ្លងវីរុសកូវីដ១៩ ដូច្នេះសរុបអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសថៃ កើនឡើងដល់ ១១ ៦៨០នាក់ និងអ្នកស្លាប់ កើនដល់ ៧០នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាមការលើកឡើងរបស់លោក...
ភ្នំពេញ៖ តុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់ពីរប្រភេទ ដែលចាក់ពីអំបោះដោយស្ត្រីមកពីសហគមន៍ដែលមានជីវភាពខ្វះខាត ឥឡូវនេះមានដាក់លក់នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម” របស់ណាហ្គាវើលដ៍។ ប្រាក់ដែលបានពីការលក់តុក្កតាខ្លាឃ្មុំ ដែលគួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករព្រមទាំងស្ត្រីមេម៉ាយ ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃ ក្នុងប្រទេសកម្ពុជាផងដែរ។ ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះ ជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រី ដែលមានជីវភាពខ្វះខាតប្រមាណ ២០០...