ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទទួលបានពានរង្វាន់ ដ៏ខ្ពង់ខ្ពស់បំផុត របស់ម៉ារ៉ុកសម្រាប់ ការងារនៅមជ្ឈិមបូព៌ា

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទួលពានរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសម៉ារ៉ុក សម្រាប់ការងាររបស់លោកក្នុងការជំរុញពន្លឿនកិច្ចព្រមព្រៀង បង្កចំណងការទូតប្រក្រតី រវាងប្រទេសអ៊ីស្រាអែលនិងម៉ារ៉ុក។ 

នៅក្នុងពិធីនៅការិយាល័យ Oval Office ព្រះអង្គម្ចាស់ Lalla Joumala Alaoui ដែលជាឯកអគ្គរាជទូតម៉ារ៉ុក ប្រចាំនៅសហរដ្ឋអាមេរិក បានប្រគល់ជូនលោក ត្រាំ នូវពានរង្វាន់ Order of Muhammad ជាពាន់រង្វាន់មួយដែលប្រគល់ជូនតែប្រមុខរដ្ឋប៉ុណ្ណោះ។ 

ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក Jared Kushner និងប្រេសិតប្រចាំតំបន់មជ្ឈិមបូព៌ា លោក Avi Berkowitz បានទទួលនូវពាន់រង្វាន់សម្រាប់ការងារលើកិច្ចព្រមព្រៀងអ៊ីស្រាអែល-ម៉ារ៉ុក ដែលចុះហត្ថលេខាក្នុងខែធ្នូនោះផងដែរ៕

ប្រែសម្រួល៖ប៉ាង កុង 

To Top