ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងការជឿជាក់ថា កូនខ្មែរជំនា ន់ក្រោយ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាង ផ្លូវ ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា ឲ្យមានគុណភាពល្អ។ ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីស្រាអែល អាចនឹងរាប់បញ្ចូលកុមារមានអាយុប្រមាណ ១២ឆ្នាំ ទៅក្នុងក្រុមទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ នៅក្នុងពេលពីរខែខាងមុខនេះ ប្រសិនបើការស្រាវជ្រាវបង្ហាញថា មានសុវត្ថិភាព។ ការចាក់ថ្នាំវ៉ាក់សាំងតាមដំណាក់កាល កត់ត្រារបស់ពិភពលោក អ៊ីស្រាអែលនិយាយថា ខ្លួនមានគោលដៅធ្វើការចាត់ចែង ចាក់ថ្នាំដំណាក់កាលមួយ ឬក៏ដំណាក់កាលទាំងពីរ ឲ្យដល់មនុស្ស ៥លាននាក់ ក្នុងចំណោមពលរដ្ឋខ្លួន ៩លាននាក់ និងបើកសារជាថ្មីនូវសេដ្ឋកិច្ច ក្នុងពាក់កណ្ដាលខែមីនា។...
បរទេស៖ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងដាក់បន្ថែមពន្ធទៅលើផលិតមួយចំនួន របស់ប្រទេសបារាំងនិងអាល្លឺម់ងផងដែរ ដែលមានដូចជាផលិតផលគ្រឿងបន្លាស់យន្តហោះ ហើយវានឹងចូលជាធរមាន ចាប់ពីថ្ងៃអង្គារនេះទៅតែម្តង។ ប្រភពដដែលបានសរសេរទៀតថា ទីភ្នាក់ងាររដ្ឋរបស់អាមេរិក ទទួលបន្ទុកកិច្ចការងារគយ និងការការពារព្រំដែន បានបញ្ជាក់អំពីគោលការណ៍ថ្មីនេះ ជាមួយនឹងប្រាក់បន្ថែមបង់ពន្ធបន្ថែមប្រមាណជា ១៥ភាគរយ ទៅលើផលិតផលគ្រឿងបន្លាស់ នាំចូលពីអាល្លឺម៉ង់ និងបារាំងព្រមទាំងប្រាក់ពន្ធបន្ថែម ២៥ភាគរយ ទៅលើផលិតផលផ្សេងទៀត។ គួរឲ្យដឹងដែរថា...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន ១៤រូប ឲ្យត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ា មកកម្ពុជាវិញនៅថ្ងៃនេះ ។ យោងតាមរបាយការណ៍ ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១៤រូប បានធ្វើដំណើរតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) លេខៈ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅទីស្ដីក្រសួង បានអញ្ជើញបើកកិច្ចប្រជុំអន្ដរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាព របស់ជនជាតិដើមភាគតិច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើបច្ចុប្បន្នភាពមុខងារ “Access Your Information” ដើម្បីអាចឱ្យអ្នកប្រើប្រាស់ ចូលមើលទិន្នន័យផ្ទាល់ខ្លួន មានភាពងាយស្រួលជាងមុន។ ការធ្វើបច្ចុប្បន្នភាពនេះមិនត្រឹមតែ ធ្វើការផ្លាស់ប្ដូរប្លង់រចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបែងចែកទិន្នន័យជា៨ផ្នែក ដែលពីមុនមានតែ ២ផ្នែកប៉ុណ្ណោះ។ នៅក្នុងផ្នែកទាំង៨ ក៏មានផ្នែកតូចៗនៅក្នុងនោះ ដែលអាចឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការស្វែងរកទិន្នន័យ ហើយវាក៏អាចមានមុខងារដែលអាចឱ្យ លោកអ្នកលុបចោលទិន្នន័យ...
បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសទណ្ឌកម្មលើ ជនជាតិអ៊ុយក្រែនមួយចំនួន ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធនឹង សមាជិកសភាគាំទ្ររុស្ស៊ី ដែលបានធ្វើការងារឲ្យប៉ះពាល់ ដល់ការបោះឆ្នោតជ្រើសប្រធានាធិបតី ឆ្នាំ២០២០ ដោយបង្កើតពាក្យចរចាមអារាម ស្តីពីប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន និងសមាជិកគ្រួសាររបស់លោក។ នៅលើបញ្ជីថ្មីនោះ មានសមាគមនិងអង្គភាពអ៊ុយក្រែនជាច្រើន មានជាប់ពាក់ព័ន្ធនឹងលោក Andrii Derkach...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ត្រឡប់ដាក់ប្រទេសគុយបា ចូលក្នុងបញ្ជីរដ្ឋគាំទ្រអំពើភេរវកម្ម ជាការផ្លាស់ប្តូរកាន់តែឆ្ងាយ ពីយុទ្ធនាការសម័យលោក អូបាម៉ា ឆ្នាំ២០១៥ ដែលធ្វើឲ្យប្រសើរឡើងនូវ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនូវការបញ្ចុះបញ្ជីនោះ នៅក្នុងថ្ងៃចុងក្រោយនៃរដ្ឋបាលរបស់លោក ត្រាំ ដោយរិះគន់ពីប្រទេសគុយបា ពីបទផ្តល់ការគាំទ្រម្តង់ហើយម្តងទៀត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានជនបរទេសជាជនជាតិវៀតណាម ៨នាក់ បានឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហើយបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាដោយមានការឯកភាពពីថ្នាក់ដឹកនាំ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច មានលទ្ធផលអវិជ្ជមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនអន្តោប្រវេសន៍ ចាត់មន្រ្តីការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ភ្នំពេញ ៖ គេហទំព័រប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីខែធ្នូ ឆ្នាំ២០២០ បានទទួលមតិយោបល់ និងសំណូមពររបស់មហាជនដែលបានខមមិន និងផ្ញើសារ ចំនួន១៦៧ករណី ដោយបានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន៦៧ករណី។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា ករណីចំនួន២៨០ទៀត គឺអង្គភាពពាក់ព័ន្ធចំណុះឲ្យក្រសួងមហាផ្ទៃ បាននឹងកំពុងដោះស្រាយ។...