បរទេស៖ សេចក្តីថ្លែងការណ៍មួយ ពីរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌា នឹងចាប់ផ្តើមជំរុញ ការចាក់ថ្នាំវ៉ាក់សាំង កូវីដ១៩ ចាប់ពីថ្ងៃទី១៦ ខែមករា ជាមួយការផ្តល់អាទិភាព ឲ្យដល់បុគ្គលិក សុខាភិបាល និងអ្នកធ្វើការងារជួរមុខ ប្រហែល៣០លាននាក់។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានធ្វើការបង្ហាញពី...
បរទេស៖ សមាជិករដ្ឋសភាមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់ នឹងបណ្ដេញមន្ត្រឃ្លាំមើល នុយក្លេអ៊ែ អង្គការសហប្រជាជាតិ ប្រសិនបើមិនដកទណ្ឌកម្ម តាមកាលកំណត់ថ្ងៃទី២១ ខែកុម្ភៈ ដែលកំណត់ ដោយរដ្ឋសភាទេនោះ។ សមាជិករដ្ឋសភា អ៊ីរ៉ង់ លោក Ahmad Amirabadi Farahani បានមានប្រសាសន៍យ៉ាងដូច្នេះថា “យោងទៅតាមច្បាប់ ប្រសិនបើអាមេរិក មិនដកទណ្ឌកម្ម...
បរទេស៖ ទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ចំនួន២គ្រឿង ចេញពីសហរដ្ឋអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ា គឺជាការបង្ហាញកម្លាំងបែបនេះ លើកទី៤ ក្នុងរយៈពេល៦០ថ្ងៃកន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ដ៏ទំនើប ទាំងពីរគ្រឿងនោះ បានហោះហើរអស់រយៈពេល៣៦ម៉ោង ដោយឥតឈប់ ចេញបីមូលដ្ឋានទ័ពអាកាស...
CNN៖ ប្រធានសភាលោកស្រី Nancy Pelosi បានប្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ក្នុងលិខិតមួយ កាលពីថ្ងៃសុក្រថា លោកស្រីបានពិភាក្សា ជាមួយប្រធាន អគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley ដើម្បីពិភាក្សា អំពីប្រធានាធិបតី ដូ ណាល់ត្រាំ និងលេខកូដនុយក្លេអ៊ែរ នៅពេលដែលក្រុមអ្នកប្រជាធិបតេយ្យ អំពាវនាវឱ្យដក លោកប្រធានាធិបតីចេញពីតំណែង បន្ទាប់ពីហ្វូងមនុស្ស...
បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានចេញគោលការណ៍ថ្មី សម្រាប់ប្រឆាំងទប់ទល់នឹង ច្បាប់និងការដាក់កំហិត មិនស្មើភាព ដែលបរទេសនានា បានដាក់លើក្រុមហ៊ុន និងពលរដ្ឋចិន ស្របពេលដែលចំណងមិត្តភាព សេដ្ឋកិច្ច រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានការធ្លាក់ចុះ។ យោងតាមគោលការណ៍ថ្មីនេះ បុគ្គលនិងអង្គការចិន ដែលរង់ការដាក់កំហិត ពីច្បាប់បរទេស មិនឲ្យចូលរួមក្នុងសកម្មភាព សេដ្ឋកិច្ច...
បរទេស៖ នៅថ្ងៃសៅរ៍នេះ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ហាមមិនឲ្យនាំចូលថ្នាំវ៉ាក់សាំងពីសហរដ្ឋអាមេរិកនិងអង់គ្លេសនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ថា ក្រុមហ៊ុនបរទេស នឹងមិនអនុញ្ញាតឲ្យតេស្តថ្នាំវ៉ាក់សាំងកូវីដ១៩ លើប្រជាជនអ៊ីរ៉ង់ឡើយ។ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដោយមិនបាននិយាយប្រាប់ឈ្មោះក្រុមហ៊ុន ឬក៏ផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក រ៉ូហានី បានមានប្រសាសន៍ដូច្នេះថា “ក្រុមហ៊ុនបរទេសចង់ផ្តល់ថ្នាំវ៉ាក់សាំងឲ្យយើង ដូច្នេះពួកវាត្រូវតែតេស្តសាកល្បងលើប្រជាជនអ៊ីរ៉ង់ ប៉ុន្តែក្រសួងសុខាភិបាលបានហាមឃាត់វា”។ តាមសេចក្តីរាយការណ៍មួយ...
បរទេស៖ អ៊ីរ៉ង់បានបង្ហាញមូលដ្ឋានក្រោមដី សម្រាប់ផ្ទុក “ មីស៊ីលយុទ្ធសាស្ត្រ” នៅឈូងសមុទ្រពែក្សរបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់ផ្សាយវីដេអូ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រ បានបង្ហាញពីប្រមុខឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់ឧត្តមសេនីយ៍ Hossein Salami, ដែលកំពុងធ្វើដំណើរទៅមើលអ្វីដែលមើលទៅដូចជាផ្លូវរូងក្រោមដីដ៏វែង ដែលមានផ្ទុកកាំជ្រួចនិងមីស៊ីលបាញ់។ ឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ គឺជាចំណុចមួយនៅក្នុងជម្លោះដែលកើតមានជាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់...
បរទេស៖ នៅមុននេះបណ្តាញសង្គម Twitter បាននិយាយថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីដូណាល់ត្រាំ ជាអចិន្ត្រៃយ៍ដោយសារក្តីបារម្ភថា លោកអាចនឹងប្រើប្រាស់វេទិកានេះបន្ថែមទៀត ដើម្បីញុះញង់ឱ្យមានអំពើហិង្សា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តំណាងរាស្រ្តមកពីគណបក្សប្រធានាធិបតី លោក Jamaal Bowman បានឆ្លើយតបទៅនឹងការហាមឃាត់ គណនីរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងបណ្តាញសង្គម Twitter ដោយការបង្ហោះវីដេអូរបស់មន្រ្តីអាមេរិក...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី (MOH) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើង ដល់៥៨.៨៣៦នាក់ ខណៈដែលលោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានទទួលការចាក់វ៉់ាក់សាំង ជាលើកដំបូង...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងរដ្ឋចំនួន០៦ រួមទាំងការងាប់សត្វបក្សី ខុសប្រក្រតី នៅក្នុងរដ្ឋធានីដេលី ។ ក្រសួងសហព័ន្ធ ជនផល ផលិតកម្មសត្វ និងចិញ្ចឹមសត្វយកទឹកដោះ បានឲ្យដឹងថា “ជំងឺត្រូវបានបញ្ជាក់ថា មានកើតឡើងនៅក្នុងរដ្ឋចំនួន០៦...