បរទេស ៖ រដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក លោក Mike Pompeo បានជួបគ្នាជាមួយលោក Antony Blinken ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីសម្របសម្រួលពីការ ផ្ទេរអំណាច ត្រឹមតែប៉ុន្មានថ្ងៃក្រោយអ្នកគាំទ្រ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើបាតុកម្មបដិសេធពីការ បរាជ័យឆ្នោតរបស់លោក...
បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានលើកឡើងពីចំណង មិត្តភាពអន្តរកូរ៉េ និងចំណងមិត្តភាព ខាងក្រៅនានា នៅក្នុងថ្ងៃទី៣ នៃសមាជបក្សលើកទី៨របស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រម្សិលមិញនេះ ប៉ុន្តែបានផ្តល់សេចក្តីលម្អិត តិចតួចស្តីពីគោល នយោបាយរបស់លោក ។ កង្វះខាតព័ត៌មានជាក់លាក់ ស្តីពីយុទ្ធសាស្ត្រ របស់លោក គីម...
បរទេស ៖ គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃសុក្រសប្ដាហ៍នេះ បានស្នើឲ្យសមាជិកខ្លួន ទិញថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ផលិតដោយក្រុមហ៊ុន Pfizer និង BioNTech ចំនួន២០០លានដូសបន្ថែមទៀត ជាមួយជម្រើសថ្នាំវ៉ាក់សាំងផ្សេង១០០ លានដូសបន្ថែមទៀត ។ តាមសេចក្តីរាយការណ៍ ដូសនៃថ្នាំវ៉ាក់សាំងទាំងនោះ នឹងមានដល់ប្រទេសជាសមាជិក នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ហើយសហភាពអឺរ៉ុប បាននិយាយប្រាប់ថា ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩នោះ នឹងត្រូវទិញថ្នាំវ៉ាក់សាំងសរុប...
បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនតាមសេចក្តីរាយការណ៍ បានស្វះស្វែងរកមធ្យោបាយ ពិចារណាឡើងវិញ នូវចំណងមិត្តភាពអន្តរកូរ៉េ និងបានប្តេជ្ញាចំណងមិត្តភាព ការទូតនានា ស្របពេលលោកចូលរួមជាអធិបតីភាព លើសមាជបក្សដ៏កម្រមួយ ។ នៅថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃទី៣ នៃសមាជបក្សនោះ លោក គីម ជុងអ៊ុន បានលើកឡើងពីបញ្ហាគិតគូឡើងវិញនូវកិច្ចការកូរ៉េខាងត្បូង ថាចាំបាច់ទៅតាមស្ថានភាពជាក់ស្តែង និងការផ្លាស់ប្តូរនៃពេលវេលា...
ភ្នំពេញ ៖ ដើម្បីធានាការ អនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា មានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់មន្ទីរអប់រំរាជធានី ខេត្ត ការិយា ល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ត្រូវធ្វើរង្វាយតម្លៃកម្រិតចំណេះដឹង...
បរទេស៖មេដឹកនាំជាន់ខ្ពស់ អ៊ីស្រាអែល លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងតេអេរ៉ង់ គ្មានភាពប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក ចូលរួមជាថ្មី ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥នោះទេ ប៉ុន្តែថា ទណ្ឌកម្មលើសាធារណរដ្ឋឥស្លាម ត្រូវតែដកចេញឲ្យបានលឿន។ នៅក្នុងសុន្ទរកថា មួយដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនទទូច ហើយក៏មិនប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក វិលត្រឡប់មករកកិច្ចព្រមព្រៀងវិញដែរ ប៉ុន្តែអ្វីដែលសមហេតុផល គឺតម្រូវការរបស់យើង គឺការលើកលែងទណ្ឌកម្ម។ ទណ្ឌកម្មដ៏អាក្រក់ទាំងនេះ ត្រូវតែដកចេញវិញភ្លាម”។ គួរបញ្ជាក់ថា ភាពតានតឹង បាននិងកំពុងតែ កើនឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ២០១៨ ជាពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាចពិភពលោក ទាំង៦៕
សឹង្ហបុរី៖ នាយករដ្ឋមន្រ្តី សឹង្ហបុរីលោក Lee Hsien Loong បានទទួលវ៉ាក់សាំង បង្ការជំងឺកូវិដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech លើកដំបូងរបស់ខ្លួន នៅថ្ងៃសុក្រ (៨ មករា) ដែលបានក្លាយជា សមាជិកដំបូង នៃគណៈរដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវិដ១៩។ យោងតាម សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Lee បានទទួលការចាក់ថ្នាំនេះ រួមជាមួយបុគ្គលិកមន្ទីរពេទ្យទូទៅ សិង្ហបុរី (SGH) ក្នុងពិធីបើកការចាក់វ៉ាក់សាំងជាផ្លូវការ សម្រាប់បុគ្គលិកសុខាភិបាល។ ស្ថាប័នថែទាំសុខភាព សាធារណៈ រួមទាំងមន្ទីរពេទ្យនិងពហុព្យាបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករបស់ពួកគេនៅថ្ងៃសុក្រ។ SGH បានប៉ាន់ប្រមាណ ថាប្រហែលជា ៩០ នាក់នៃនិយោជិករបស់ខ្លួន នឹងចាក់វ៉ាក់សាំងនៅថ្ងៃដំបូង។ សូមជម្រាបថា វ៉ាក់សាំង Pfizer-BioNTech COVID-19 ត្រូវបានអនុម័ត ដោយប្រទេសសិង្ហបុរី កាលពីចុងឆ្នាំមុន ហើយការដឹកជញ្ជូន លើកដំបូង បានមកដល់នៅថ្ងៃទី ២១ ធ្នូ។ ការចាក់ថ្នាំបង្ការ រោគ សម្រាប់មនុស្សចាស់និងអ្នកដែលមានហានិភ័យខ្ពស់ នៃការការពារ ជំងឺកូវីដ១៩ គឺនឹងចាប់ផ្តើមនៅ ខែកុម្ភៈដោយចាប់ផ្តើម ពីមនុស្សវ័យចំណាស់ដែលមានអាយុ លើសពី ៧០ ឆ្នាំ។ ការចាក់វ៉ាក់សាំងនឹងមិនគិតថ្លៃសម្រាប់ ប្រជាជនសិង្ហបុរីនិងអ្នករស់នៅ រយៈពេលយូរនៅក្នុងប្រទេសនេះ ផងដែរ៕
ភ្នំពេញ៖ ការងារមានប្រាក់ខែខ្ពស់ ជាអ្វីដែលមនុស្សជាច្រើនចង់បាន ផ្ទុយពីលោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកអាចទទួលបាន ប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ ការងារចោលដោយគ្មានសោកស្ដាយ មកបង្កើតក្រុមហ៊ុនខ្លួនឯង រហូតមានការទទួលស្គាល់ ពីអ្នកជំនាញធនធានមនុស្សជាច្រើន។ «ខ្ញុំចង់ក្លាយជាផ្នែកមួយ ផ្ដល់ព័ត៌មាន ពីការងារល្អៗ ប្រាក់ខែខ្ពស់ ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះព័ត៌មាន និងការត្រៀមខ្លួន»។ នេះជាការតាំងចិត្តរបស់ម្ចាស់ក្រុមហ៊ុន វ័យក្មេងរូបនេះ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ចាប់ពីពេលនេះ ទៅរាល់អ្នកដំណើរ អន្តរជាតិទាំងអស់ដែលនឹង ធ្វើដំណើរចូលមកដល់ ប្រទេសអង់គ្លេស និងស្កុតឡេន នឹងត្រូវទាមទារ ចាំបាច់នូវលិខិតបញ្ជាក់ មួយដែលថាពួកគេ គឺអវិជ្ជមានកូវីដ១៩។ ប្រភពដដែល បានសរសេរទៀតថា ការសម្រេចចិត្តនេះនឹងត្រូវចូលជាធរមាន ចាប់ពីសប្តាហ៍ក្រោយនេះ តទៅហើយនៅអង់គ្លេសហើយ ការធ្វើតេស្តនេះត្រូវធ្វើឡើងយ៉ាងយូរបំផុត ៧២ម៉ោងមុនពេលធ្វើដំណើរហើយស្កុតឡេនក៏នឹងធ្វើដូចគ្នានេះដែរក្នុងពេលឆាប់ៗបន្ទាប់គ្នា។ គួរឲ្យដឹងដែរថា ក្នុងពេលតំណាលគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ក៏បានប្រកាសសន្យាដែរថាលោកនឹងចាត់ចែង ឲ្យមានការចែកចាយ និងចាក់វ៉ាក់សាំង កូវីដឲ្យបានដល់ខ្ទង់សែននាក់ ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១៥ខែមករាតទៅ៕ ប្រែសម្រួល៖ស៊ុនលី