ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជាបានបញ្ជាក់ថាក្នុងរយៈ ពេល១ថ្ងៃពេញកាលពីថ្ងៃទី១០ កុម្ភៈ ម្សិលមិញនៃការចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ប្រទេសចិន ឈ្មោះស៊ីណូហ្វាម (Sinoharm) អ្នកស្នើសុំចាក់មានចំនួន៤២៥នាក់ ចំណែកអ្នកបានចាក់រួចរាល់មាន ៣៣៩នាក់ (ស្រី៧៥នាក់)។ លោកស្រីអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២១ថាសរុបអ្នកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១៖មានចំនួន៤២៥នាក់ (ស្រី ១០៤នាក់) ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ខែកុម្ភៈ បានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន។ ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែនធូបនិងទៀន …ដើម្បីចៀសវាងកុំឲ្យ មានអគ្គីភ័យកើតឡើងដោយការធ្វេស ប្រហែសណាមួយដែល ធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំនិងសូមចូលរួមទប់ ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។ សម្ដេចតេជោ...
AboutXi ទំនៀមទំលាប់បិទ春联/ Chunlian ដែលជាពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន មានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំហើយ។ ជនជាតិចិនបិទ春联/ Chunlian នៅលើទ្វារនៅយប់ដាច់ឆ្នាំ ដើម្បីបួងសួងឱ្យមានអនាគតល្អបវរ ត្រចះត្រចង់ដូចព្រះអាទិត្យ ចាំងរស្មីភ្លឺចិញ្ចាចក្នុងនិទាឃរដូវ។ 春联/ Chunlian តែងប្រើឃ្លាកំណាព្យដើម្បីបង្ហាញនូវការរំពឹងទុក ចំពោះជីវភាពរស់នៅក្នុងឆ្នាំថ្មី ដែលបិទនៅសងខាងទ្វារ ខណៈក្រដាសដែលបិទលើធ្នឹមទ្វារ គឺជាពាក្យស្នូលនៃសេចក្តីប្រាថ្នា។ ខ្លឹមសារនៃពាក្យទំនឹម 春联 / Chunlian...
បរទេស៖ មន្ត្រីសុខាភិបាលប្រទេសថៃ បានយកសំណាកពីកម្មកររោងចក្រជាង ១០០០០០នាក់ ក្នុងកំឡុងពេលធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ហើយក្នុងនោះ មាន មនុស្ស ចំនួន ៧ ០០០ នាក់ ក្នុងចំណោមពួកគេ មានផ្ទុកមេរោគនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខប្រេសិតនុយក្លេអ៊ែ ររបស់ប្រទេសកូរ៉េខាងត្បូងលោក Noh Kyu-duk បានស្នើសុំនៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យប្រទេសរុស្ស៊ីដើរតួនាទីក្នុងការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចាក់គ្រឹះសម្រាប់ សន្តិភាព យូរអង្វែងមួយនៅឧបទ្វីបកូរ៉េ។ លោក Noh បានអំពាវនាវក្នុងអំឡុងជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik ខណៈដែលទីក្រុងសេអ៊ូល ស្វែងរកការចូលរួមកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការបន្តការសន្ទនា ជាមួយកូរ៉េខាងជើង...