បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមហ៊ុន Johnson & Johnson គឺកំពុងតែ ស្វែងរកសិទ្ធក្នុងការចុះឈ្មោះ ក្លាយខ្លួនទៅជាអ្នកចែកចាយវ៉ាក់សាំងដំបូងគេ ក្នុងកម្រិតបន្ទាន់នៅក្នុងប្រទេសថៃ ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយទីភ្នាក់ងារត្រួតពិនិត្យ ចំណីអាហាររបស់ប្រទេសថៃឬ FDA ហើយបញ្ជាក់ថាជាក់ស្តែង មានក្រុមហ៊ុនចំនួនដល់ទៅ៣ ដែលបានដាក់ពាក្យស្នើសុំនេះដែលក្នុងនោះ ២វ៉ាក់សាំងផ្សេងទៀតដែលមានមួយជា AstraZeneca និងមួយទៀតគឺវ៉ាក់សាំងចិន...
ភ្នំពេញ៖ 10 កុម្ភៈ 2021- ក្រុមហ៊ុនសែលកាត នឹងមានរៀបចំកម្មវិធី ចាក់បញ្ចាំងខ្សែភាពយន្ត ក្រោមពន្លឺផ្កាយដំបូងបំផុតរបស់ខ្លួន សម្រាប់ឆ្នាំ 2021 នាថ្ងៃសុក្រនេះ ដើម្បីអបអរសាទរ ទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយអតិថិជន អាចអញ្ជើញចូលរួម ជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្ត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសបារ៉ែន បានប្រកាសសម្រេចទទួលយកវ៉ាក់សាំង នៃប្រទេសរុស្សី Sputnik V ជាផ្លូវការហើយដើម្បីអាចយកទៅ ចែកចាយជាបន្ទាន់នៅក្នុងប្រទេស។ អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារសុខាភិបាលនៃប្រទេសបារ៉ែនឬ NHRA បានប្រកាសថាការសម្រេចចិត្ត ដែលអនុញ្ញាតិឲ្យប្រើប្រាស់ Sputnik V គឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើទិន្នន័យ ដែលបានផ្តល់ដោយក្រុមហ៊ុននិងលទ្ធផល ចេញពីការសិក្សាចុងក្រោយបំផុត។ NHRA បានបញ្ជាក់ទៀតថាខ្លួនបានធ្វើការពិនិត្យមើល និងវាយតម្លៃឡើងវិញទាំងអស់ចំពោះ...
ស៊ូម៉ាត្រា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅតំបន់ឆ្នេរសមុទ្រ នៃដែនកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងដូច្នេះ ប៉ុន្តែ មិនទាន់មានសញ្ញាណព្រមានណាមួយពីរលកយក្សស៊ូណាមិ ឬបង្កការខូចខាត ដែលបានរាយការណ៍ឲ្យដឹងភ្លាមៗនៅឡើយទេ...
ភ្នំពេញ៖ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់ បញ្ជូលចាហួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ សរុបជាង១តោន នៅលើរថយន្ដ២គ្រឿង។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ...
បរទេស៖ យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយ ដោយអង្គការសុខ ភាពពិភពលោក WHO នៅថ្ងៃពុធនេះបានបង្ហាញថា ចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកត្រូវបានគេដឹងថាមាន ចំនួនធ្លាក់ក្នុងរយៈពេល៤ សប្តាហ៍ជាប់គ្នានេះ។ WHO ក៏បានបញ្ជាក់ដែរថាចំនួននៃអ្នកស្លាប់ដោយសារកូវីដ ក៏បានធ្លាក់ចុះផងដែរក្នុងរយៈពេល២ សប្តាហ៍ជាប់គ្នាចុងក្រោយនេះ ពោលគឺត្រឹមតែ៨៨០០០នាក់ ប៉ុណ្ណោះកាលពីសប្តាហ៍មុនប្រមាណជា១០ ភាគរយធ្លាក់ចុះប្រៀបធៀបទៅនឹងសប្តាហ៍ចាស់។ ដោយឡែកចំនួនជាក់ស្តែងនៃអ្នកឆ្លងកូវីដ កាលពីសប្តាហ៍មុនមានត្រឹមតែ ៣,១លាននាក់ ប៉ុណ្ណោះនៅទូទាំងពិភពលោកគឺមាន ការធ្លាក់ចុះប្រហែលជា១៧...
បរទេស៖ អ្នកមានស្នេហា ពាសពេញទីក្រុងបាងកក ប្រទេសថៃ នឹងខកចិត្តនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយសារមន្រ្តីទីក្រុង បានប្រកាសកាលពីថ្ងៃពុធថា សង្កាត់ទាំង ៥០ នៃរាជធានីនេះ នឹងត្រូវហាមឃាត់មិនឱ្យ ចេញលិខិតរៀបការឡើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកដែលមានប្រជាប្រិយភាព យ៉ាងខ្លាំងនៅទូទាំង ព្រះរាជាណាចក្រនេះ...
បរទេស៖ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃពុធនេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ៤០,៥២ លាន ដូស សម្រាប់ក្រុមមនុស្សសំខាន់ៗគិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ។...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ បានឲ្យដឹងថា សមាជិកក្រុមជិះកង់មនុស្សធម៌ របស់លោក បានត្រៀមប្រមូលផ្តុំគ្នា ជិះកង់ដើម្បីស្វាគមន៍ ព្រឹត្តិការណ៍ជិះកង់ នៃក្ដីស្រឡាញ់ខេត្តព្រះសីហនុ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមកង់មនុស្សធម៌...
ភ្នំពេញ ៖ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាទីផ្សានាំចេញធំជាងគេ សម្រាប់ប្រទេសកម្ពុជា ហើយដើរតួនាទីជាគន្លឹះ ក្នុងការស្តារសេដ្ឋកិច្ច ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានលើកឡើងបែបនេះ ក្រោយមានជំនួបជាមួយ លោក អូន...