បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃ ទាំងជនជាតិថៃ ជនបរទេស រួមទាំងពលករចំណាកស្រុកផងដែរ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានគុណភាពនិងសុវត្ថិភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការធានាអះអាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទប្រចាំថ្ងៃ នៃមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ-19 នៅឯវិមានរដ្ឋាភិបាល ដោយជំនួយការអ្នកនាំពាក្យ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១នាក់ ជាស្រ្តីជនជាតិចិន ស្នាក់នៅសណ្ធាគារមួយក្នុងរាជធានីភ្នំពេញ ខណៈដែលគ្មានអ្នកជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន ៤៧០នាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា សមាគមន្ទីរពេទ្យកុមារ និងសាលាវិក្រិត្យការអាមេរិកាំង (AAP) បានឲ្យដឹងថា កុមារជាង៣លាននាក់ នៅសហរដ្ឋអាមេរិក បានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ចាប់តំាងពីមានការឆ្លងរាតត្បាត ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សរុបមានកុមារចំនួន៣.០៣៣.៣៧០នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានរាយការណ៍ឲ្យនៅនៅទូទាំងប្រទេស និងមានកុមារប្រមាណ១៣ភាគរយដែលបានបញ្ជាក់ថា មានករណីឆ្លង ។ សាលា...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងផ្តល់ថវិកាជាង ២០០ លានដុល្លារដល់អង្គការសុខភាពពិភពលោក នៅចុងខែកុម្ភៈ នេះជាជំហានឆ្ពោះទៅរកការបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុរបស់ខ្លួន ក្នុងនាមជាប្រទេសសមាជិក។ សុន្ទរកថារបស់លោក Blinken នៅក្នុងកិច្ចប្រជុំនិម្មិត ស្តីពីការទទួលបានវ៉ាក់សាំងប្រឆាំងវីរុសប្រកបដោយសមធម៌ បានកើតឡើងនៅពេល ដែលរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី...