ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ដែលឆ្លងជំងឺកូវីដ១៩ ដែលមិនអាចទាក់ទងបាន និងមិនព្រមមកសម្រាកព្យាបាល នោះត្រូវបានក្រុមគ្រូពេទ្យយកមកដាក់សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រួចរាល់ហើយ។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ កាលពីថ្ងៃ២៣ កុម្ភៈ ម្សិលមិញនេះ ក្រសួងបានឲ្យដឹងថា មានស្រ្តីម្នាក់ដែលឆ្លងជំងឺកូវីដ១៩មិនព្រមមកព្យាបាលនៅមន្ទីរពេទ្យទេ ដោយសម្អាងថា មានកូនតូចនៅជាប់ខ្លួន ខណៈម្នាក់ទៀតមិនអាចទាក់ទងបាន។...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់សាជាថ្មីនូវឆន្ទៈក្នុងការចូលរួមជាមួយទីក្រុងតេអេរ៉ង់ ជុំវិញបញ្ហានុយក្លេអ៊ែរ ដោយបង្ហាញពីការគំរាមកំហែងថ្មីដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ដើម្បីជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា សហរដ្ឋអាមេរិកមានឆន្ទៈចូលរួមជាមួយអ៊ីរ៉ង់ក្នុងបរិបទនៃ P5 + 1 គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី ក៏ដូចជាប្រទេសអាល្លឺម៉ង់។ លោកបានលើកឡើងថា ទីក្រុងតេអេរ៉ង់ មិនទាន់ធ្វើការឆ្លើយតប...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២...