Covid-19

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែម ៤០នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ ៣៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២ មានជំងឺកូវូដ១៩ ហើយបានដាក់សម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំណែកអ្នក ៣៨នាក់ទៀត ភាគច្រើនជាជនជាតិចិន បានឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ដោយឡែកអ្នកដែលព្យាបាល ជាសះស្បើយចំនួនម្នាក់ជាអ្នកដំណើរ ។

សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២១ មានចំនួន ៦៣៣នាក់ ព្យាបាលជាសះស្បើយចំនួន ៤៧៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៤២នាក់៕

To Top
×