ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ សូមបញ្ជាក់ថាមុនចេញសេចក្ដីព្រមាន នេះលោកោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំទាំងយប់ ជាមួយ អភិបាលរងរាជធានី...
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងបន្ទាន់នៅយប់ថ្ងៃទី២២កុម្ភៈនេះ បានអំពាវនាវបងប្អូនរៀបពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ។
បរទេស៖ ស្ថានភាពនៅក្នុងប្រទេស មីយ៉ាន់ម៉ា មានភាពតានតឹងចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលយោធាប្រទេសនេះបានដណ្តើមអំណាច ហើយចាប់ខ្លួនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានថ្លែងនៅថ្ងៃច័ន្ទថា ព្រឹត្តិការណ៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងបង្កើតជាក្តីព្រួយបារម្ភ ដោយលោកបានកត់សម្គាល់ថា សហគមន៍អឺរ៉ុប...
បរទេស៖ ការិយាល័យអន្តោប្រវេសន៍ (IB) ប្រទេសថៃ បានពិភាក្សាជាមួយជន ចំណាកស្រុកមីយ៉ាន់ម៉ាដើម្បីរារាំងពួកគេពីការរៀបចំបាតុកម្មនៅប្រទេសថៃ ដោយបារម្ភថា សកម្មភាពបែបនេះនឹងធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ កាន់តែអាក្រក់ទៅ ៗ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរមានការប្រុងប្រយ័ត្នចំពោះភាពវឹកវរបន្ថែមទៀតនៅក្នុងទីប្រជុំជន Tachileik ព្រំដែនប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារនៅក្នុងប្រទេសជិតខាងនេះ...
បរទេស៖ ប៉ូលីសអន្តោប្រវេសន៍ប្រទេសថៃ បានបង្កើនកាតព្វកិច្ចឃ្លាំមើលព្រំដែននៅក្នុងស្រុក Mae Sai នៃខេត្ត ឈៀងរ៉ៃ ចំពេលមានការព្រួយបារម្ភអំពីការ ហូរចូលនៃក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ា ដែលរត់គេចពីការបង្ក្រាបរបស់អាជ្ញាធរនៅទីក្រុង Tachilek របស់មីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្នងការការិយាល័យអន្តោប្រវេសន៍លោក Somgpong Chingduang...
ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋពេលឃើញ គ្រាប់មីន គ្រាប់បែកចង្កោម ឬសំណល់ជាតិ ផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ត្រូវរាយការណ៍ជាបន្ទាន់...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន(14ថ្ងៃ) ក្រោយរកឃើញអ្នក ពាក់ពន្ធ័ជាមួយ អ្នកមានមេរោគCOVID-19និ...
ការដោះស្រាយវិវាទ គឺមានផ្លូវពីរសំខាន់ៗ គឺការដោះស្រាយតាមប្រព័ន្ធ យុត្តាធិការ (តុលាការ) និងម្យ៉ាងទៀត តាមរយៈសន្ធានការី ជួយផ្សះផ្សាសម្របសម្រួល ដែលតាមការដោះស្រាយ របៀបនេះ មិនមានជំទាស់អ្វី ជាមួយផ្លូវច្បាប់ទេ ហើយចំណេញទាំងលុយកាក់ និងពេលវេលា ជាពិសេសចំណេញបានមិត្តភាព និងភាពសុខសាន្តក្នុងសង្គម ។ និយាយរួម វិធីនៃការដោះស្រាយទាំងពីរនេះល្អ ទាំងអស់អាស្រ័យលើការជ្រើសរើស របស់អ្នកដែលមានវិវាទតែប៉ុណ្ណោះ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទី ក្រុងស្អាត បានប្រាប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្ម ក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ទាក់ទាញទេសចរ។ យោងតាមសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត អមជាមួយការប្រកាស...
ភ្នំពេញ ៖ គិតត្រឹមម៉ោង ១១និង៣០ នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ១០,៣៦៦ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ និងមានបុគ្គលស្កេនចូលតាមទីតាំងចំនួន ១០៧,៦៩៦ ដង...