រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១៤១.៦៩០នាក់ បន្ទាប់ពីមានករណីថ្មី នៃជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ តួលេខរបស់ក្រសួងបានឲ្យដឹងថា មិនមានអ្នកស្លាប់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ និងចំនួនអ្នកស្លាប់នៅថេរ...
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រារកឃើញអត្តសញ្ញាណ សិស្សសាលាជិះរថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ទៅសាលារៀន និងអ្នកពាក់ព័ន្ធករណីនេះ ២នាក់ផ្សេងទៀត។ជាមួយគ្នានោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យពួកគេធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈផងដែរ។ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន...
បរទេស៖ យ៉ាងហោចណាស់មានមនុស្ស៦ នាក់ត្រូវបានចាប់ខ្លួននៅភាគខាងជើង ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ ពីបទជួញដូរវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លែងក្លាយ។ យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Hugo Lopez-Gatell បានថ្លែងនៅក្នុង សន្និសីទកាសែតមួយថា « យើងមានភ័ស្តុតាងផ្ទាល់ថា វ៉ាក់សាំងក្លែងបន្លំ…ត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅ ៤...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃ ទាំងជនជាតិថៃ ជនបរទេស រួមទាំងពលករចំណាកស្រុកផងដែរ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានគុណភាពនិងសុវត្ថិភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការធានាអះអាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទប្រចាំថ្ងៃ នៃមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ-19 នៅឯវិមានរដ្ឋាភិបាល ដោយជំនួយការអ្នកនាំពាក្យ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១នាក់ ជាស្រ្តីជនជាតិចិន ស្នាក់នៅសណ្ធាគារមួយក្នុងរាជធានីភ្នំពេញ ខណៈដែលគ្មានអ្នកជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន ៤៧០នាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា សមាគមន្ទីរពេទ្យកុមារ និងសាលាវិក្រិត្យការអាមេរិកាំង (AAP) បានឲ្យដឹងថា កុមារជាង៣លាននាក់ នៅសហរដ្ឋអាមេរិក បានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ចាប់តំាងពីមានការឆ្លងរាតត្បាត ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សរុបមានកុមារចំនួន៣.០៣៣.៣៧០នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានរាយការណ៍ឲ្យនៅនៅទូទាំងប្រទេស និងមានកុមារប្រមាណ១៣ភាគរយដែលបានបញ្ជាក់ថា មានករណីឆ្លង ។ សាលា...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងផ្តល់ថវិកាជាង ២០០ លានដុល្លារដល់អង្គការសុខភាពពិភពលោក នៅចុងខែកុម្ភៈ នេះជាជំហានឆ្ពោះទៅរកការបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុរបស់ខ្លួន ក្នុងនាមជាប្រទេសសមាជិក។ សុន្ទរកថារបស់លោក Blinken នៅក្នុងកិច្ចប្រជុំនិម្មិត ស្តីពីការទទួលបានវ៉ាក់សាំងប្រឆាំងវីរុសប្រកបដោយសមធម៌ បានកើតឡើងនៅពេល ដែលរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី...
ភ្នំពេញ៖ តាមរបាយការណ៍ របស់ក្រសួងសុខាភិបាល តាមរយៈអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានបញ្ជាក់ថា អ្នកមកចាក់វ៉ាក់សាំង កូវីដ១៩ មានចំនួន ៣៨០៣នាក់ គិតមកដល់ ថ្ងៃ១៨កុម្ភៈ ។
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងបិទការចេញចូល នៅខ្លោងទ្វារតាកាវ បណ្តោះអាសន្ន ដើម្បីប្រារព្ធពិធី បើកការដ្ឋាន ជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការ ជាមួយវិស័យឯកជន។ យោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអក្សរា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់ថា កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពលោកស្រី...
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានរៀបចំពិធី ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កងកម្លាំងកងទ័ពជើងទឹក និងមន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដែលធ្វើឡើង ដោយស្ម័គ្រចិត្ត តាមការកំណត់ របស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...