បរទេស ៖ ប្រទេសសមាជិក របស់សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នា បណ្ដេញឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា ចេញពីស្ថាប័នអន្តររដ្ឋាភិបាល ក្នុងដំណើរសងសឹក ចំពោះប្រទេសនៅអាមេរិកខាងត្បូងនេះ ដែលប្រកាសថា គណៈប្រតិភូសហភាពអឺរ៉ុប លែងទទួលបានការស្វាគមន៍ នៅក្នុងព្រំដែនខ្លួន ជុំវិញទណ្ឌកម្មសហភាពអឺរ៉ុប ដែលទើបដាក់ថ្មីៗនេះ ។ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រកាសថា លោកស្រី Claudia...
បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា នាវាពិឃាត USS Curtis Wilbur បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះ ។ នាវាពិឃាត Wilbur ដែលធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះនោះ គឺជានាវាសហរដ្ឋអាមេរិកគ្រឿងទីពីរ ដែលធ្វើបែបនេះ ហើយក៏ជាលើកទីពីរផងដែរ ចាប់តាំងពីលោកប្រធានាធិបតី ចូ...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាគ្នា តាមទូរស័ព្ទរួចរាល់ហើយ ជាមួយនឹងព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman ដោយសង្ឃឹមថានឹងអាង ស្វែងរកសម្ព័ន្ធភាព ឲ្យកាន់តែប្រសើរឡើង រវាងប្រទេសជាមិត្តភ័ក្ត ដែលមានអាយុកាលជាយូរ មកហើយទាំងពីរនេះ ។ សេតវិមានបានប្រកាសដែរថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលពាក់ព័ន្ធ អាពាហ៍ពិពាហ៍នៅស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញបុរសម្នាក់ចូលរួមពិធីមង្គលការមានផ្ទុកមេរោគកូវីដ-១៩៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំកម្មវិធីចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រជូនដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះក្រសួង នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ៕
អាជ្ញាធររាជធានីភ្នំពេញ បន្តរកឃើញទីតាំង សរុប ៧៧កន្លែងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ នៅរាជធានីភ្នំពេញ
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាជនជាតិអង់គ្លេសម្នាក់ ត្រូវបានសិង្ហបុរីប្រកាសដាក់ទោសឲ្យជាប់គុករយៈពេល២ សប្តាហ៍ព្រមទាំងពិន័យប្រមាណជា១០០០ដុល្លារ ផងនៅក្រោយរកឃើញថាបុរសរូបនេះបានបំពានច្បាប់ ចត្តាឡីស័កដោយធ្វើការចាកចេញពីបន្ទប់សណ្ឋាគារ ហើយទៅជួបជាមួយនឹងគូដណ្តឹងរបស់ខ្លួន។ លោក Nigel Skea វ័យ៥២ឆ្នាំត្រូវបានគេពិនិត្យមើលឃើញថាបានលួចដើរចេញ ពីសណ្ឋាគារតាមរយៈជណ្តើរសម្រាប់គ្រាអាសន្ននិង ចំណាយពេល១យប់ជាមួយនឹងគូដណ្តឹងរបស់លោកគឺនាង Agatha Maghesh Eyamalai ដែលមានវ័យ៣៩ឆ្នាំហើយ ហេតុការណ៍នេះបានកើតឡើងតាំងតែពី ខែកញ្ញាខណៈដល់គូស្នេហ៍ទាំងពីរនាក់ពេលនេះគឺបានរៀបការ រួចទៅហើយ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនៅបានឲ្យដឹងថាមេដឹកនាំនប្លុកអ៊ឺរ៉ុប ទាំងឡាយបានធ្វើការអំពាវនាវ ថ្មីមួយទៀត ឲ្យមានការពន្លឿនល្បឿននៃសង្វាក់ ផលិតកម្មផលិតនិងចែកចាយ វ៉ាក់សាំងកូវីដឡើងវិញក្រោយ ពេលដែលវាត្រូវបានពន្យាពេលរហូតមក។ ប្រធានក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុបលោក Charles Michelបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានបន្ទាប់កិច្ចប្រជុំតាមអនឡាញថា៖ កិច្ចការងារអទិភាពរបស់យើងនៅពេលនេះគឺធ្វើការពន្លឿននៃសង្វាក់ផលិតកម្ម និងការចែកចាយវ៉ាក់សាំងឲ្យទៅដល់គ្រប់តំបន់ទាំងអស់នៅ ទ្វីបអ៊ឺរ៉ុប។ លោកក៏បានលើកទឹកចិត្តដល់មេដឹកនាំ ទាំងអស់នៅក្នុងប្លុកដើម្បីធ្វើការជិតស្និទធជាមួយនឹងក្រុមការងារថ្នាក់ក្រោម ដើម្បីកំណត់នូវភាពរាំងស្ទះធានា ខ្សែសង្វាក់ផ្គត់ផ្គង់និងបង្កើន ផលិតកម្មហើយទន្ទឹមនឹងនេះដើម្បីធានាថាក្រុមហ៊ុន ឱសថគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ។...
បបច្ចុប្បន្នភាព (World Bank) បានចេញផ្សាយរបាយការណ៍មួយស្តីពីកំណើននៃការចំណាយទឹកប្រាក់លើវិស័យការពារជាតិនៅទូទាំងពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសចិន ដែលនៅតែបន្តកើនឡើងខ្ពស់ដដែលសម្រាប់ឆ្នាំ២០២០កន្លងទៅ ។របាយការណ៍ដដែលបានបន្តថា ទោះបីជាប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក មានកំណើនសេដ្ឋកិច្ចដើរថយក្រោយកាលពីឆ្នាំ២០២០កន្លងទៅ ដោយសារការឆ្លងរាលដាលវីរុសCovid-19ក៏ដោយ ក៏ការចំណាយលើវិស័យការពារជាតិមិនមានការថយចុះដែរ ។កំណើននៃការចំណាយលើវិស័យការពារជាតិនៅទូទាំងពិភពលោកបានកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ២០០១កន្លងទៅ ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណជាង១,១៥សែនកោដិដុល្លារអាមេរិក (1.15 trillion US dollars) និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ។ គិតត្រឹមថ្ងៃទី១ ខែធ្នូ...