ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោកចូបៃដិន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគឺជាជំរើសតែមួយគត់ សម្រាប់ប្រទេសទាំងពីរ ពីព្រោះការប៉ះទង្គិចគ្នានឹងនាំឱ្យ មានគ្រោះមហន្តរាយសម្រាប់ ពិភពលោកទាំងមូល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីចិនលោកស៊ីជិនពីង ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង...
បរទេស៖ ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការ ដើម្បីប្រមូលប្រជាជន ងាយរងគ្រោះបំផុតរបស់ខ្លួនចំនួន ១ លាននាក់ ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 នៅខែឧសភា និងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងខែមិថុនាដោយមាន គោលបំណងប្រើថ្នាំចំនួន ១០លានដូសក្នុងមួយខែ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសនេះគឺជាការកំណត់ ពេលវេលាច្បាស់លាស់ដំបូងបង្អស់...
ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ បានប្តេជ្ញាបង្កើនការតវ៉ារបស់ពួកគេ និងដឹកនាំប្រជាជនឱ្យបានចំនួន ២ លាននាក់ ចូលរួមក្នុងការប្រមូលផ្តុំគ្នានៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Panusaya “Rung” Sithijirawattanakul ដែលជាមេដឹកនាំតវ៉ាដ៏សំខាន់ម្នាក់ បានប្រកាសផែនការរួមទាំង គោលដៅរបស់អ្នកតវ៉ាចំនួន ២លាននាក់ក្នុងមួយថ្ងៃ...
សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីបញ្ហានៃការរំលោភសិទ្ធិមនុស្ស នៅតំបន់ ស៊ីនជាំង ប្រទេសចិន ក្នុងអំឡុងពេលនៃការជំនួប តាមទូរស័ព្ទជាមួយសមភាគីចិន លោកប្រធានាធិបតី ស៊ីជីនពីង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Biden ក៏បានដាក់សម្ពាធលើលោក ស៊ី...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែ កុម្ភៈ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា “ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ការងារក៏រង្វើលតាមនោះ...
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា និង សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សា ស្តីពី “កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័ននិងស្ថាប័ន”ក្រោមអធិបបតីភាព លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកប្រធានាធិបតី ចូ បៃឌិន បានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចាត់វិធានការប្រឆំាងនឹង យោធារបស់មីយ៉ាន់ម៉ា ក្នុងនោះបូករួមទាំងការបង្កកទ្រព្យសម្បត្តិ ដែលព្រទ្យសម្បត្តិ នៅមូលដ្ឋានសហរដ្ឋអាមេរិក ដែលគាត់ជំរុញឲ្យមេបញ្ជាការរបស់ខ្លួន នឹងត្រូវបោះបង់អំណាចចោល ។ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា...
ណៃរ៉ូប៊ី៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួននៃការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្រ្វិក បានកើនឡើងខណៈដែលទ្វីបនេះ កំពុងប្រយុទ្ធជាមួយនឹងការ ចម្លងវីរុសក្នុងតំបន់ដែលឆ្លងខ្លាំងជាងមុន ឬហៅថាការចម្លងទម្រង់ថ្មី។ លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់ អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាតបានកើនឡើង ៤០ ភាគរយនៅក្នុងខែមករា ដែលបង្កឡើងដោយរលកនៃការឆ្លង...