Covid-19

ថៃ នឹងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ១០លានដូស ជារៀងរាល់ខែ ពីខែមិថុនា

បរទេស៖ ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការ ដើម្បីប្រមូលប្រជាជន ងាយរងគ្រោះបំផុតរបស់ខ្លួនចំនួន ១ លាននាក់ ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 នៅខែឧសភា និងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងខែមិថុនាដោយមាន គោលបំណងប្រើថ្នាំចំនួន ១០លានដូសក្នុងមួយខែ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសនេះគឺជាការកំណត់ ពេលវេលាច្បាស់លាស់ដំបូងបង្អស់ សម្រាប់ផែនការរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងប្រហែល ពាក់កណ្តាលនៃចំនួនប្រជាជនចំនួន ៧០លាននាក់របស់ប្រទេសថៃ និងកើតឡើងចំពេលមានការរិះគន់ លើយុទ្ធសាស្ត្រលទ្ធកម្មវ៉ាក់សាំង របស់រដ្ឋាភិបាល។

អនុរដ្ឋមន្រ្តីសុខភាពសាធារណៈលោក Sopon Iamsirithaworn បានប្រាប់សន្និសីទកាសែតថា « យើងកំពុងរៀបចំផែនការពីរដំណាក់កាល គឺខែកុម្ភៈដល់ខែឧសភា និងលើកទី ២ ខែមិថុនាដល់ខែធ្នូ” ។

រយៈពេល ៤ ខែដំបូងនឹងត្រូវប្រើចាត់ចែងលើវ៉ាក់សាំង Sinovac Biotech ចំនួន ២ លានដូសដែលគ្រោងនឹងមកដល់ ក្នុងខែនេះហើយសម្រាប់បុគ្គលិកពេទ្យ ជួរមុខនៅតំបន់ដែលមានហានិភ័យខ្ពស់។

លោក Sopon មិនបាននិយាយអំពី ការនាំចូលចាក់វ៉ាក់សាំង AstraZeneca ចំនួន ៥ ម៉ឺនដែលប្រទេសថៃបាននិយាយថា ខ្លួននឹងទទួលនោះទេ។

តំណាក់កាលទី ២ នៅចន្លោះខែមិថុនានិងធ្នូ អាជ្ញាធរគ្រោងនឹងចាត់ចែងថ្នាំចំនួន ១០ លានដូស ជារៀងរាល់ខែរហូតដល់ខែធ្នូ ដោយប្រើវ៉ាក់សាំង AstraZeneca ចំនួន ៦១ លានដូស ដែលនឹងត្រូវផលិតនៅក្នុងស្រុក ចាប់ពីខែមិថុនាដោយ Siam Bioscience៕

ប្រែសម្រួលៈ ណៃ តុលា

To Top