ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ ។ យោងតាមមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដោយមានការសម្របសម្រួលពី លោក អ៊ុ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាងើបឡើងតវ៉ានៅក្រុងរ៉ងហ្គូន កាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកសន្តិភាពពេញលេញ ដោយធ្វើការទាមទារសុំឲ្យមាន ការដោះលែងក្រុមប្រឹក្សារដ្ឋ លោកស្រី អ៊ុងស៊ាន ស៊ូជី ក្នុងចំណោមសមាជិកផ្សេងៗទៀត ។ ប៉ូលិសដែលជាក្រុមបង្រ្កាបកុបកម្ម បានធ្វើការបិទផ្លូវសំខាន់ៗចូលមកកាន់ទីក្រុង នេះបើយោងតាមសាក្សីបានបញ្ជាក់ដូច្នេះ។ ប្រតិបត្តិករទូរគមនាគមន៍ទំាងអស់ បានបើកឲ្យដំណើរការសេវាកម្មអ៊ីនធើរណេត របស់ខ្លួនវិញកាលពីថ្ងៃអាទិត្យ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបន្តការអនុញ្ញាតឲ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីប្រទេសវៀតណាមឡើងវិញ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងក្នុងស្រុក ក្រោយក្រសួងប្រកាសផ្អាក នាំចូលប្រមាណជាមួយខែមុននេះ។ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញសេចក្តី...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះសំលេហសំណាល និងអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន៩៨គ្រួសារ មកពីភូមិបឹងបាសាក់៤៥គ្រួសារ ភូមិកំពង់រលីង១៥គ្រួសារ និងភូមិតាណេង ៣៨គ្រួសារ ដែលពិធីនេះធ្វើឡើង នៅក្នុងបរិវេណវត្តបឹងបាសាក់ សង្កាត់សំបួរមាស...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Hassan Rouhani ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នឹងចាប់ផ្តើមឡើង នៅក្នុងប្រទេសអ៊ីរង់ នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ទន្ទឹមនឹងនេះដែរ សរុបចំនួនអ្នកមានវិជ្ជមានសរុប នៅក្នុងប្រទេសតួកគី បានកើនឡើងដល់២.៥២៤.៧៨៦នាក់ ។ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់...
អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា ទីភ្នាក់ងារសន្តិសុខរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ បានធ្វើការចាប់ខ្លួនភេរវករម្នាក់ ដែលជាសមាជិករបស់ក្រុមរដ្ឋឥស្លាម (IS)នៅក្រុងកំពង់ផែ Karachi ដែលស្ថិតនៅភាគខាងត្បូងប្រទេស និងជាក្រុមសកម្មភាព ភេរវករផុយស្រួចជាច្រើនទៀត ។ អ្នកនាំពាក្យមួយរូប បាននិយាយថា លោក Zakirullah alias Shafiullah...
ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងស្មោះត្រង់ដូចបងប្អូន។ បន្ទាប់ពីបង្កើតទំនាក់ទំនង ការទូតរយៈពេល ៦៣ឆ្នាំមក មិត្តភាពរវាងចិននិងកម្ពុជា កាន់តែមានភាពរស់រវើក។ ប្រទេសចិននិងប្រទេសកម្ពុជា បានធ្វើដំណើរជាមួយគ្នា ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ ដែលបានបង្ហាញកាន់តែច្បាស់ថា ប្រទេសចិននិងប្រទេសកម្ពុជាគឺជា “មិត្តដែកថែប” ដែលអាចរួមសុខរួមទុក្ខជាមួយគ្នា ។ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងខណៈពេលគន្លឹះ ដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការ កំណែទម្រង់មន្ដ្រីរដ្ឋបាលស៊ីវិល និងមន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។ នេះបើតាម យោងតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ ។ ក្នុងនោះ គណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃគឺ មានសម្តេចក្រឡាហោម ស ខេង ជាប្រធាន...