ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ពាន់នាក់ នាំគ្នាងើបឡើងតវ៉ាស្វែងរក សន្តិភាពពេញលេញ នៅមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាងើបឡើងតវ៉ានៅក្រុងរ៉ងហ្គូន កាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកសន្តិភាពពេញលេញ ដោយធ្វើការទាមទារសុំឲ្យមាន ការដោះលែងក្រុមប្រឹក្សារដ្ឋ លោកស្រី អ៊ុងស៊ាន ស៊ូជី ក្នុងចំណោមសមាជិកផ្សេងៗទៀត ។

ប៉ូលិសដែលជាក្រុមបង្រ្កាបកុបកម្ម បានធ្វើការបិទផ្លូវសំខាន់ៗចូលមកកាន់ទីក្រុង នេះបើយោងតាមសាក្សីបានបញ្ជាក់ដូច្នេះ។

ប្រតិបត្តិករទូរគមនាគមន៍ទំាងអស់ បានបើកឲ្យដំណើរការសេវាកម្មអ៊ីនធើរណេត របស់ខ្លួនវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបិទដំណើរការមួយថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម

មីយ៉ាន់ម៉ា បានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន បន្ទាប់ពីលោកប្រធានាធិបតី U Win Myint និងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃាត់ខ្លួនដោយយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ។

យោធាបាននិយាយថា មានការបោះឆ្នោតក្លែងក្លាយជាទ្រង់ទ្រាយធំ នៅក្នុងការបោះឆ្នោតរដ្ឋសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងទាមទារឲ្យបើកកិច្ចប្រជុំសភាវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×