បរទេស៖ បេក្ខនារីពីររូបនៅក្នុងកម្មវិធី ប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ ២០២០ មកពីប្រទេសនីហ្សេរីយ៉ា និង ប្រទេស កេនយ៉ា បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នករៀបចំកម្មវិធី...
បរទេស ៖ គណៈកម្មាធិការអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា មិនមានកិច្ចពិភាក្សាគ្នាកំពុងតែប្រព្រឹត្តទៅ ស្តីពីការទិញថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណា Sputnik V របស់ប្រទេសរុស្ស៊ីនោះទេ ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១...
ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យក្រុមនុស្សងាយគ្រោះ ដោយជំងឺកូវីដ១៩ ដែលមានអាយុចាប់ពី៦០ឡើង ទៅទទួលវ៉ាក់សាំងអាស្រ្តាហ្សេនីកា ដែលជាជំនួយរបស់ប្រទេសឥណ្ឌា ទាំងអស់ដែលនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ។ ចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសចំណុះស្នងការរាជធានី-ខេត្ត មន្រ្តីរាជការស៊ីវិលជួរមុខ និងមន្រ្តីមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា អាជ្ញាធរខេត្ត ស្រុក ឃុំ-សង្កាត់ ភូមិ កម្មករប្រមូលសម្រាមអាយុចាប់ពី១៨-៥៩ឆ្នាំបន្ត ចាក់វ៉ាក់ស៊ីណូហ្វាម...
បរទេស៖ប្រធានសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យកងកម្លាំងសន្តិសុខមីយ៉ានម៉ា ឈប់បង្រ្កាបដោយព្រៃផ្សៃលើក្រុម តវ៉ាដោយសន្តិវិធី និងបានជំរុញយោធាឲ្យដោះលែងមនុស្ស ដែលចាប់ឃុំខ្លួនដោយខុសច្បាប់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈមក។ លោក Michelle Bachelet បានមានប្រសាសន៍ថា មនុស្សជាង១.៧០០នាក់ ត្រូវបានគេចាប់ឃុំខ្លួនដោយព្រៃផ្សៃ និងថា ការចាប់ខ្លួនកំពុងតែមានការកើនឡើង ហើយក្នុងចំណោមពួកគេនោះ រួមមានទាំងអ្នកសារព័ត៌មានចំនួន២៩នាក់ ទើបត្រូវបានគេចាប់ខ្លួនក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយខ្លះត្រូវបានគេចោទពីបទញុះញង់ឲ្យប្រឆាំង...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនានាបាននិយាយប្រាប់ថា សហភាពអឺរ៉ុបទើបបានផ្អាកការឧបត្ថម្ភរបស់ខ្លួន ចំពោះគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសមីយ៉ានម៉ា ដើម្បីជៀសវាងផ្តល់ជំនួយហិរញ្ញវត្ថុដល់យោធា ដែលបានដណ្ដើមអំណាចកាលពីខែមុន។ មន្ត្រីពាណិជ្ជកម្មមានមូលដ្ឋាន នៅក្នុងទីក្រុងហ្សឺណែវមួយរូប បាននិយាយថា សហគមន៍អឺរ៉ុបដែលមានសមាជិក ២៧ប្រទេស បានជូនដំណឹងដល់គណៈកម្មាធិការ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានផ្អាកសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងអស់ ដែលនឹងគាំទ្រដល់អាជ្ញាធរយោធា។ គណៈកម្មាធិការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិការសហភាពអឺរ៉ុប បានធ្វើការបញ្ជាក់ថា ខ្លួនបានផ្អាកការឧបត្ថម្ភថវិកា...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានមួយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការហ្វឹកហាត់ ដល់បុគ្គលិកផ្នែកគ្រប់គ្រងវិបត្តិ នៅមុនសមយុទ្ធយោធាដែលគ្រោងទុក ប៉ុន្តែសមយុទ្ធចម្បងអាចនឹងត្រូវពន្យាពេល ដោយសារតែការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា។ កាសែត News 1 បានរាយការណ៍ថា ការហ្វឹកហាត់ដល់បុគ្គលិកផ្នែកគ្រប់គ្រងវិបត្តិនោះ នឹងត្រូវធ្វើឡើងរយៈពេល៤ថ្ងៃ ដើម្បីសមធ្វើការឆ្លើយតបរួមគ្នាមួយ ចំពោះស្ថានភាពអាសន្ននានា ដែលរួមមានទាំងការ វាយប្រហារភេរវកម្មជាដើម។ គួរបញ្ជាក់ថា កាលពីឆ្នាំមិញ...
ភ្នំពេញ៖ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ២៣នាក់ទៀត ហើយដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ថយចុះជាងថ្ងៃទីម្សិលមិញ ៨នាក់ និងមានអ្នកជាសះស្បើយចំនួន ៥នាក់ ។ អ្នកឆ្លងទាំង ២៣នាក់ គឺនៅរាជធានីភំ្នពេញចំនួន ១៥នាក់ ខេត្តព្រះសីហនុចំនួន ៥នាក់ ខេត្តកោះកុងចំនួន ២នាក់...