វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA)របស់ប្រទេសណូវែលសេឡង់ នៅថ្ងៃសុក្រនេះ បានប្រកាសអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៨រ៉ិចទ័រ កាលពីយប់មិញ ដែលជាការរញ្ជួយដីខ្លាំងលើកទី៣ នៅវេលាម៉ោង៨និង២៥នាទីព្រឹក ម៉ោងក្នុងស្រុក នៅដែនកោះ Kermadec ចម្ងាយប្រមាណ១.១០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃដែនកោះខាងជើងរបស់ប្រទេសណូវែលសេឡង់ ។ ទីភ្នាក់ងារ NEMA បានជំរុញដល់ពលរដ្ឋក្នុងស្រុកឲ្យភៀសខ្លួនភ្លាមៗ...
បរទេស៖ ប្រទេសអ៊ីតាលីបានរារាំងការ នាំចេញវ៉ាក់សាំង AstraZeneca ចំនួន ២៥០ ០០០ ដូស ទៅប្រទេសអូស្រ្តាលី នៅក្នុងការកើនឡើងជម្លោះជាមួយក្រុមហ៊ុនអង់កូឡា – ស៊ុយអ៊ែត។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងការធ្វើអន្តរាគមន៍បែបនេះជាលើកដំបូង ក្រោមគម្រោងអនុញ្ញាតិឱ្យនាំចេញដ៏ចម្រូងចម្រាសរបស់សហគមន៍អ៊ឺរ៉ុប រដ្ឋាភិបាលអ៊ីតាលី...
ភ្នំពេញ៖រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរស២នាក់ មានទីលំនៅទីតាំងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុនិងជាអ្នកពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបាន អនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថានៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ នៅពេលប៉ូលិសបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា។ បុរសនោះត្រូវគេបាញ់ចំកញ្ចឹងក ។ កាលពីថ្ងៃអាទិត្យ ប្រជាជនរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងជាច្រើន ទូទាំងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលបានកើតឡើង កាលពីដើមខែមុន។ ភាពតានតឹងហាក់ដូចជា កំពុងកើនឡើងនៅពេលដែលក្រុមអ្នកតវ៉ា និងការអនុវត្តច្បាប់ បានប៉ះទង្គិចគ្នាអំឡុងពេលតវ៉ា ដែលបណ្តាលឱ្យមានអ្នកស្លាប់...
បរទេស៖ លោកស្រី ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩សរុប នៅក្នុងប្រទេសថៃ ២៦ ៤២១ នាក់, គឺក្នុងនោះ មានអ្នកជំងឺចំនួន ២៥ ៦៤១ (៩៨%) ត្រូវបានព្យាបាលឱ្យជាសះស្បើយ រួមទាំងអ្នកជំងឺចំនួន ៧៩ ត្រូវបានអនុញ្ញាត ឱ្យចេញក្នុងរយៈពេល ២៤ ម៉ោងមុន...
ភ្នំពេញ៖ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ និងជាប្រធានសាខាគយ និងរដ្ឋាករខេត្ត តាកែវ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអង្គរបុរី ខេត្តតាកែវ បានអញ្ជើញប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនធើ ជូនដល់គណៈបក្សប្រជាជនកម្ពុជាស្រុកអង្គរបុរី សម្រាប់ទុកបំពេញការងារផ្សេងៗ ទៅតាមតម្រូវ ការចាំបាច់ផ្សេងៗ...
ភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១៖ ការជួយសិស្សក្រីក្រឱ្យទទួលបានការអប់រំ ដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឱ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយនៅរាជធានីភ្នំពេញ ទទួលបានការជ្រើសតាំង ជាបេក្ខនារីម្នាក់ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart។ ឥឡូវនេះ អ្នកគ្រូបានជាប់ជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយប្រសិនបើអ្នកគ្រូត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ មុនពេលបើកដំណើរការសាលារៀននេះ អ្នកគ្រូធ្លាប់បម្រើការងារជាបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាលអស់រយៈពេល...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យគណៈកម្មការអន្តរក្រសួង ត្រូវខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយ អំពីការលក់លេខពិសេសផ្ទាល់ខ្លួន ទៅកាន់បណ្ដាក្រុមហ៊ុនឯកជនធំៗ ដើម្បីកៀរគរចំណូលថវិកាជាតិ បានច្រើនថែមទៀត។ សូមរំលឹកថាកាលពីឆ្នាំ២០២០ ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស ឬលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួល បានចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០%...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានអមដំណើរយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ២ គ្រឿង នៅលើសមុទ្របាល់ទិកកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន ២ ដែលកំពុងខិតជិតព្រំដែនរុស្ស៊ីលើដែនទឹក អព្យាក្រឹតនៃសមុទ្របាល់ទិក ហើយយន្តហោះចម្បាំង Su-27 ក៏បានចេញប្រតិបត្ដិការជាការឆ្លើយតប។ នាវិកនៃយន្តហោះរុស្ស៊ីបានកំណត់ គោលដៅជាយន្តហោះ...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរំលឹកពីផែនការវិលត្រឡប់ មកស្រុកខ្មែរវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានបញ្ជាក់ពីសកម្មភាពលោក...