ព័ត៌មានអន្តរជាតិ

ប្រទេស អ៊ីតាលី ហាមឃាត់ការនាំចេញវ៉ាក់សាំង AstraZeneca ២៥ម៉ឺនដូស ទៅកាន់ប្រទេសអូស្រ្តាលី

បរទេស៖ ប្រទេសអ៊ីតាលីបានរារាំងការ នាំចេញវ៉ាក់សាំង AstraZeneca ចំនួន ២៥០ ០០០ ដូស ទៅប្រទេសអូស្រ្តាលី នៅក្នុងការកើនឡើងជម្លោះជាមួយក្រុមហ៊ុនអង់កូឡា – ស៊ុយអ៊ែត។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងការធ្វើអន្តរាគមន៍បែបនេះជាលើកដំបូង ក្រោមគម្រោងអនុញ្ញាតិឱ្យនាំចេញដ៏ចម្រូងចម្រាសរបស់សហគមន៍អ៊ឺរ៉ុប រដ្ឋាភិបាលអ៊ីតាលី បានចេញបញ្ជាថា ដូសរបស់វ៉ាក់សាំងទាំងនេះនៅតែស្ថិតក្នុងប្លុកជាមួយនឹងការគាំទ្រពីគណៈកម្មការអឺរ៉ុប។

ការហាមឃាត់រនេះ នឹងធ្វើឱ្យមានការព្រួយបារម្ភដែលថា សហគមន៍អឺរ៉ុបកំពុងឆ្ពោះទៅ រកវិធីសាស្ត្រគាំពារការផ្គត់ផ្គង់វ៉ាក់សាំង។ គណៈកម្មការនេះបានទទូចម្តងហើយម្តងទៀតជាសាធារណៈថា ខ្លួនមិនមានបំណងដាក់បម្រាមនោះទេ។

សហគមន៍អ៊ឺរ៉ុបបានជាប់ទាក់ទង ក្នុងជម្លោះយ៉ាងស្រួចស្រាលជាមួយក្រុមហ៊ុន AstraZeneca បន្ទាប់ពីក្រុមហ៊ុនបានជូនដំណឹងអំពីកង្វះការផ្គត់ផ្គង់នៅត្រីមាសនេះ ដោយសារតែបញ្ហាផលិតកម្មនៅក្នុងទីតាំងមួយរបស់អឺរ៉ុប។ AstraZeneca មានទីតាំងផលិតកម្មនៅបែលហ្សិក ហូល្លង់ អាល្លឺម៉ង់ និងអ៊ីតាលី។ អូស្រ្តាលីបានទិញដូសចំនួន ៥៣លានដូសពីក្រុមហ៊ុនដែលគ្រោងនឹងចាប់ផ្តើមនៅខែនេះ។ វ៉ាក់សាំងមានគុណប្រយោជន៍ដែលអាចរក្សាទុកក្នុងស្ថានភាពទូទឹកកកធម្មតាជាជាងប្រើក្នុងម៉ាសីនតឹកកក។

ក្រុមហ៊ុន AstraZeneca បានធ្វើការដឹកជញ្ជូនទៅប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន ដែលតិចជាងការរំពឹងទុក ១០ ទៅ១៥ភាគរយ។ ប៉ុន្តែក្រុមហ៊ុនបានទទូចថា ខ្លួននឹងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់ដល់ប្រទេសនូវចំនួន ៤,២ លានដូស ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top