ព័ត៌មានអន្តរជាតិ

ប៉ូលិសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ បានបន្តបាញ់ប្រហារ ទៅលើក្រុមអ្នកតវ៉ា បណ្តាលឱ្យស្លាប់ម្នាក់

បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ នៅពេលប៉ូលិសបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា។ បុរសនោះត្រូវគេបាញ់ចំកញ្ចឹងក ។

កាលពីថ្ងៃអាទិត្យ ប្រជាជនរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងជាច្រើន ទូទាំងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលបានកើតឡើង កាលពីដើមខែមុន។ ភាពតានតឹងហាក់ដូចជា កំពុងកើនឡើងនៅពេលដែលក្រុមអ្នកតវ៉ា និងការអនុវត្តច្បាប់ បានប៉ះទង្គិចគ្នាអំឡុងពេលតវ៉ា ដែលបណ្តាលឱ្យមានអ្នកស្លាប់ ដែលគេមិនបានបញ្ជាក់ចំនួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ ការផ្គត់ផ្គង់អគ្គិសនី ត្រូវបានកាត់ផ្តាច់នៅផ្នែកផ្សេងៗ ក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយប្រជាជន នៅតាមទីក្រុងនានា រាប់ចាប់ពីទីក្រុង Myitkyina នៅភាគខាងជើងរហូតដល់រដ្ឋធានីណៃពិដោ ទីក្រុង យ៉ាំហ្គននិង ទីក្រុង Mawlamyine នៅភាគខាងត្បូង បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនី។ មន្រ្តីក្រសួងថាមពល មិនអាចទាក់ទងសុំការអត្ថាធិប្បាយ បានភ្លាមៗនោះទេ ពាក់ព័ន្ធនឹងការដាក់ចរន្តអគ្គិសនីនេះ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×