ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីនៅរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះបិទ ទីតាំងខារ៉ាអូខេនិងបារ ៣កន្លែងផ្សេងគ្នា ដែលបានលួចលាក់បើកខុសច្បាប់ ដោយបានច្រៀងខារ៉ាអូខេ និងផឹកស៊ីយ៉ាងអាណាធិបតេយ្យ ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះក៏បានឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ផងដែរ ។ ទីតាំងទាំងនោះ គឺភោជនីយដ្ឋាន...
បរទេស៖ រដ្ឋសភាដែលបែកបាក់គ្នា ជាយូរមកហើយរបស់ប្រទេសលីប៊ី នៅថ្ងៃពុធនេះ បានបោះឆ្នោតគាំទ្ររដ្ឋាភិបាលរួបរួម ដែលបានកើនឡើងតាមរយៈ ដំណើរការសន្តិភាពអង្គការសហប្រជាជាតិ ដែលជាផ្នែកនៃផែនការដោះស្រាយ ភាពចលាចលនិងអំពើហិង្សា រយៈពេលមួយទសវត្ស ជាមួយការបោះឆ្នោតមួយនៅក្នុងខែធ្នូ។ ការអនុម័តរបស់រដ្ឋសភា ចំពោះគណៈរដ្ឋមន្ត្រីនៃលោកនាយករដ្ឋមន្ត្រី ដោយសម្លេងឆ្នោត ១៣២ទល់នឹង២សម្លេង នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង ដែលហែកហួរដោយសង្គ្រាម បង្ហាញឲ្យឃើញនូវឱកាស ដ៏ធំបំផុតក្នុងពេលជាច្រើនឆ្នាំ សម្រាប់ដំណោះស្រាយ ចំពោះជម្លោះរបស់ប្រទេសលីប៊ី។ លោក...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានបរាជ័យក្នុងកិច្ចព្រមព្រៀងគ្នា លើសេចក្តីថ្លែងការណ៍មួយ ដែលនឹងធ្វើការថ្កោលទោសរដ្ឋប្រហារ នៅប្រទេសមីយ៉ានម៉ា ស្នើឲ្យមានការអត់ធ្មត់ពីយោធា និងបានគម្រាមពិចារណាវិធានការបន្ថែម ប៉ុន្តែមន្ត្រីការទូតបាននិយាយថា កិច្ចពិភាក្សាគ្នានឹងទំនងនៅបន្ត។ នៅក្នុងអំឡុងការប៉ុនប៉ងដំបូង ក្នុងការសម្រេចនោះ ប្រទេសចិន រុស្ស៊ី ឥណ្ឌានិងវៀតណាម ទាំអស់បានលើកឡើងពីការធ្វើវិសោធនកម្ម ចំពោះសេចក្តីព្រាងរបស់អង់គ្លេស ដោយរួមបញ្ចូលទាំងការដកចេញ នូវសេចក្តីយោងចំពោះរដ្ឋប្រហារ និងការគម្រាមពិចារណាចាត់វិធានការបន្ថែម។...
ភ្នំពេញ៖ ពលករខ្មែរចំនួន២០នាក់ ដែលទើបមកពីប្រទេសថៃតាមច្រករបៀង ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចនាំខ្លួន ប្រគល់ឱ្យគ្រូពេទ្យ អនុវត្តវិធានការសុខាភិបាល។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា បានឃាត់ខ្លួនពលករខ្មែរចំនួន២០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ពលករទាំងនេះ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡី តាមការណែនាំ របស់ក្រសួងសុខាភិបាល...
បរទេស៖ សហភាពអ៊ឺរ៉ុបនៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានឈានទៅដល់ កិច្ចព្រមព្រៀងមួយទៀតហើយ ដែលនឹងអាចឲ្យក្រុមហ៊ុនផលិតឧិសថ Pfizer ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ប្រមាណជា៤លានដូសនៅក្នុងខែមិនានេះ។ សហភាពអ៊ឺរ៉ុបក៏បានបញ្ជាក់ដែរថា កញ្ចប់វ៉ាក់សាំងថ្មីនេះ ត្រូវបានធ្វើឡើងលើសពីផែនការ នៃការផ្តត់ផ្គង់កន្លងមក ក្នុងគោលបំណងដើម្បីលុបចោលឲ្យបាន នៃភាពតានតឹង នៃការធ្វើដំណើរឆ្លងព្រំដែនព្រមទាំង ក្នុងការប្រយុទ្ធប្រយុទ្ធប្រឆាំងទៅនឹងទីតាំង ដែលមានការផ្ទុះវិរុសកូវីដជាដើមផង។ ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកពន្យល់ ពីប្រភពដើមនៃលេខ 1, 2, 3, 4, 5 ….ដែលខ្មែរ ហៅថាលេខបារាំង ចំណែកបារាំង ហៅលេខនេះ ជាលេខអារ៉ាប់ ឯអារ៉ាប់ ហៅលេខនេះ ជាលេខឥណ្ឌា គឺតាមពិតប្រភពដើម នៃលេខនេះ គឺមកពីឥណ្ឌា។...
ភ្នំពេញ ៖ ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថានបានរកឃើញ ផូស៊ីលឆ្អឹង សត្វជាលើកដំបូង នៅកម្ពុជា ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអាយុកាល ពី៦៥លាន ទៅ១៩០លានឆ្នាំ ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថានកំពុងសិក្សាផូស៊ីលឆ្អឹងក្រោយរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង...
ភ្នំពេញ ៖ ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ប្រកាសស្វែងរកបុគ្គល ២រូប ដែលបានប៉ះពាល់ ជាមួយករណីសង្ស័យវិជ្ជមាន កូវីដី១៩ ដោយពួកគេបានអង្គុយ ជាប់គ្នាបីនាក់ ក្នុងអំឡុងពេលធ្វើដំណើរ ពីភ្នំពេញមកបាត់ដំបង តាមរថយន្តឈ្នួលម៉ាកស៊ីណា ពាក់ស្លាក់លេខ ភ្នំពេញ 2AZ:35 ចេញដំណើរប្រហែលម៉ោង១២ថ្ងៃត្រង់ មកដល់បាត់ដំបង ម៉ោងប្រហែល៧និង១០យប់ មានអ្នករួមដំណើរ៦នាក់...
ភ្នំពេញ៖ ទាំងអជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តែងការសប្បាយរីករាយ និងដឹងគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភសម្រាប់ការជួសជុលផ្លូវលំ១៣ខ្សែ ប្រវែងជាង៤គីឡូម៉ែត្រ ។ គួរឲ្យដឹងផងដែឬថា លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C,...