ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ នឹងអ្នកលក់សំលៀកបំពាក់ ក្នុងផ្សារបាត់ដឹងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺថា មានស្ត្រីម្នាក់ជាអាជីវករដែល មានវិជ្ជមានជំងឺកូវីដ១៩ ហើយបច្ចុប្បន្នបាននិងកំពុង សម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ។ រដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថាកាលពីថ្ងៃសៅរ៍ ទី៦ ខែមីនា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ សូមបញ្ជាក់ថា...
ស្វាយរៀង : លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២១នេះ បានទទួលយកអំណោយម៉ាស អាកុល និងថវិកាពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកម៉ែន វិបុលបានថ្លែងនូវការអរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា...
ភ្នំពេញ៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ...
ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក ណុប បញ្ញារិទ្ធ បានបង្ហោះសារចំនួន៣ នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ ថ្លែងអំណរគុណអ្នកគាំទ្ររបស់ខ្លួន ក្រោយពីពិនិត្យឃើញ វិជ្ជមាន កូវីដ១៩។ នាពេលនេះ លោក បានធ្វើដំណើរមកដល់បន្ទប់មួយ នៃសណ្ឋាគារ Great Duke នារាជធានីភ្នំពេញ។...
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃចន្ទ បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ លើការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសហភាពអឺរ៉ុប សន្យាផ្តល់វ៉ាក់សាំងយ៉ាងរលូន ដល់ទីក្រុងសេអ៊ូល ។ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្នុងការសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong និងប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុបលោក Josep...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការបន្ទាន់ និងម៉ឹងម៉ាត់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ដ្រីរាជការក្រោមឱវាទទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ តាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំការប្រជុំកំពូល រវាងនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោន នៅដើមខែមេសា។ ខណៈដែលស្ថានភាពជំងឺឆ្លង នៅក្នុងសហរដ្ឋអាមេរិក នឹងក្លាយជាកត្តាសំខាន់ ថាតើកិច្ចប្រជុំកំពូលអាចបន្តទៅមុខទៀតបានឬអត់ប្រសិនបើដឹងថា លោកនាយករដ្ឋមន្រ្តី Suga អាចក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានជួបជាមួយលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចយកការបូជាសព ក្នុងករណីមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មិនមែនជាការបញ្ចុះនោះទេ ហើយសម្ដេចក៏បានណែនាំឲ្យក្រសួង សុខាភិបាល និងអភិបាល រាជធានី-ខេត្ត ត្រូវសហការគ្នា រៀបចំទីតាំងបច្ឆាបូជាសព ឲ្យបានសមរម្យ សម្រាប់ទុកបូជាសព ដល់អ្នកស្លាប់ ដែលមិនមានជំងឺនេះ នៅពេលអនាគត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល...