ព័ត៌មានជាតិ

ក្រសួងសាធារណការ ដាក់ចេញវិធានការបន្ទាន់ និងម៉ឹងម៉ាត់ទប់ស្កាត់កូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការបន្ទាន់ និងម៉ឹងម៉ាត់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ដ្រីរាជការក្រោមឱវាទទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

តាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលថ្មីៗនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបាននិងកំពុងមានការកើនឡើងខ្លាំង នាពេលបច្ចុប្បន្ននេះ នៅតាមបណ្តា រាជធានី-ខេត្ត ពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក្រសួងសាធារណការ ដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការចូលរួមអនុវត្តឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់៕

To Top