ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៥០ ០០០រៀល ក្នុងម្នាក់...
កោះកុង : លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមានៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា លោកបានបញ្ជាឲ្យ លោកស្រី លាង ហ៊ឹម ហៅ ម៉ាហ្គោល ដែលដីរំលោកចូលដីព្រែក ក្នុងតំបន់ចីរភាពព្រៃកោងកាង ស្ថិតនៅឃុំទួលគគីរស្រុកមណ្ឌលសីមា ត្រូវកាយអាចម៌ដីចេញវិញ ត្រឹមតែមួយសប្តាហ៍ ។ លោកបានបន្តថា ផ្ទៃដីដែលលោកស្រីបានចាក់អាចម៍ដី រំលោភចូលមាត់ព្រែក...
ភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលចេញវិធានការទប់ស្កាត់នាំចូលផលិតផល បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី (HTPs) លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការនេះ ដោយហេតុថា យុវជនខ្មែរមួយចំនួនកំពុងប្រើប្រាស់ឧបករណ៍ បារីអេឡិចត្រូនិក និងHTPs ដែលមានកត្តាហានិភ័យយ៉ាងធំ នៃការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ បន្ទាប់ពីក្រុមគ្រូពេទ្យបានទៅយកឪពុក-ម្តាយ និងក្មួយរបស់ខ្លួនមកព្យាបាលជំងឺកូវីដ១៩ ក្រោយរកឃើញ មានផ្ទុកជំងឺនោះ បញ្ញា សិទ្ធ បានលើកឡើងថា ការពិតពួកគាត់មិនមានជំងឺទេ គឺក្រុមគ្រូពេទ្យមកយក នោះច្រឡំឈ្មោះប៉ុណ្ណោះ ។ បញ្ញា សិទ្ធប្រកាសខ្លួនថាមានជំងឺកូវីដ១៩ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃ១៦ ខែមីនា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ តារាចម្រៀងម្នាក់ទៀត ហើយគឺលោក ថែល ថៃ ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស បានផ្ទុកជំងឺកុវីដ១៩ ក្រោយពីតារានៅផលិតកម្មនេះ មានការឆ្លងជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយ របស់ផេកសិល្បករកម្ពុជា នាព្រឹកថ្ងៃ២២ មីនា។ ក្រោយការរកឃើញ តារានេះមានផ្ទុកជំងឺកូវីដ១៩ អាជ្ញាធរ អនុប្រធានមន្ទីរសុខាភិបាលខេត្ត កណ្តាលក៏បានចុះបិទទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពពសុខាបញ្ញា ភូមិតាខ្មៅ១...
(ភ្នំពេញ) ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១៖ មិនបាច់ឆ្ងល់ច្រើនទេថា ហេតុអ្វីបានជាអតិថិជនយ៉ាងច្រើនសម្រេចចិត្តជ្រើសរើសយកកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី យកមកប្រើ! នេះក៏ព្រោះតែ Galaxy S21 5G ស៊េរី… បំពាក់នូវកំពូលបច្ចេកវិទ្យាជំនាន់ ចុងក្រោយដ៏ល្អបំផុត (មានតែមួយគ្មានពីរ) និងលក្ខណៈពិសេសលេចធ្លោ...
បរទេស៖មន្ត្រីការទូតកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបិទស្ថានទូតខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងត្រៀមចាកចេញពីប្រទេសនេះ នៅថ្ងៃអាទិត្យនេះ ក្រោយប្រទេសទាំងពីរកាត់ផ្តាច់ចំណងការទូត ក្នុងជម្លោះជុំវិញការបញ្ជូនជនសង្ស័យ ឧក្រិដ្ឋកម្មកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក។ ទង់ជាតិនិងស្លាក់សញ្ញាស្ថានទូតកូរ៉េខាងជើង ត្រូវបានដកចេញពីបរិវេណនៅជាយទីក្រុងកូឡាឡាំពួរ ហើយរថយន្តក្រុងពីរគ្រឿង បានដឹកមន្ត្រីការទូតនិងគ្រួសាររបស់ពួកគេ ទៅកាន់អាកាសយានដ្ឋាន ជាទីដែលគេឃើញពួកគេចូលធ្វើការ ត្រួតពិនិត្យ ដើម្បីជិះយន្តហោះទៅកាន់ទីក្រុងសៀងហៃ។ គួរបញ្ជាក់ថា ក្រោយពេលពីរថ្ងៃ បន្ទាប់ពីទីក្រុងកូឡាឡាំពួរ បញ្ជូនបុរសកូរ៉េខាងជើងមួយរូបទៅសហរដ្ឋអាមេរិក ពីបទលាងលុយកខ្វក់នោះ កូរ៉េខាងជើង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧៣នាក់ជាករណីឆ្លងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈចំនួន ៧១នាក់ និងអ្នកដំណើរពីបរទេស២នាក់ទៀត ខណៈមានជាសះស្បើយ ចំនួន១៧នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ២២ មីនានេះកម្ពុជា មានអ្នកឆ្លងសរុបចំនួន១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន៩៦៧ នាក់...
ភ្នំពេញ៖ ក្រោយពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រកាសជួយធ្វើផ្ទះសមរម្យមួយ ឲ្យក្រុមគ្រួសារនាយប្រុញ ដែលកំពុងមានជីវភាពក្រីក្រខ្លាំង ភ្លាមៗនោះមានសប្បុរសជនជាច្រើន បានចូលរួមជាថវិកាជាបន្តបន្ទាប់ តាមរយៈលោក ពេជ្រ ស្រស់ ឬ ផ្ញើទៅកាន់គ្រួសារនាយប្រុញផ្ទាល់ផងដែរ។ ជាក់ស្ដែង នៅព្រឹកនេះ លោក ពេជ្រ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រមុខការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំថ្មីៗ នេះនៅទីក្រុងតូក្យូ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងករណី មានជម្លោះយោធារវាងចិន និងតៃវ៉ាន់។ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងអំពីបញ្ហានេះនៅពេល ដែលលោកបានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi កាលពីថ្ងៃអង្គារទោះបីជា គ្មានការពិភាក្សាអំពីថាតើប្រទេសទាំងពីរ...