ព័ត៌មានជាតិ

ប្រធានគណបក្សយុវជនកម្ពុជា ទទួលបានថវិកាពីសប្បុរសជនជាង ២០០០$ ហើយសម្រាប់ធ្វើផ្ទះឲ្យ នាយប្រុញ

ភ្នំពេញ៖ ក្រោយពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រកាសជួយធ្វើផ្ទះសមរម្យមួយ ឲ្យក្រុមគ្រួសារនាយប្រុញ ដែលកំពុងមានជីវភាពក្រីក្រខ្លាំង ភ្លាមៗនោះមានសប្បុរសជនជាច្រើន បានចូលរួមជាថវិកាជាបន្តបន្ទាប់ តាមរយៈលោក ពេជ្រ ស្រស់ ឬ ផ្ញើទៅកាន់គ្រួសារនាយប្រុញផ្ទាល់ផងដែរ។

ជាក់ស្ដែង នៅព្រឹកនេះ លោក ពេជ្រ ស្រស់ បានបង្ហាញគំរូប្លង់ផ្ទះគម្រោងថវិកា ចំណាយសម្រាប់ធ្វើផ្ទះជូនក្មួយប្រុញ គឺត្រូវការថវិកាជាង ៥០០០$ ខណៈគិតត្រឹមព្រឹកនេះថវិកាទទួលបាន ពីសប្បុរសជនមានជាង ២០០០$ តែប៉ុណ្ណោះ។

សូមរំលឹកថា ក្រោយឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ នាយប្រុញដែលមានឪពុកជាជនពិការផងនោះ កាលពីថ្ងៃទី២១មីនាម្សិលមិញ លោក ពេជ្រ ស្រស់់ ប្រធានគណបក្សយុវជនកម្ពុជា ប្រកាសជួយធ្វើកូនផ្ទះជូនពួកគាត់ ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ មីនានេះថា «ប្រុញ អើយ ប្រុញ ផ្ទះថ្មីរបស់ក្មួយនឹងបានឆាប់ ៗនេះហើយ ដោយឥឡូវបងប្អូនដែលអាណិតក្មួយ បានរួមគ្នាជួយក្មួយមានទឹកប្រាក់ គឺជាង 2000$ ហើយ ក៏មានបងប្អូនកំពុងផ្ញើជួយក្មួយទៀតដែរ។ ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើចឲ្យក្មួយប្រុញវិញទៅ ម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញ។ លេខABAខ្ញុំ 070777771 => PICH SROS បញ្ជាក់គម្រោងធ្វើផ្ទះជូនក្មួយប្រុញ ត្រូវការថវិកាប្រមាណជាង 5000$ ដូចរូបដែលបានបង្ហោះ» ៕

To Top