ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានចុះនាំខ្លួនបុរសម្នាក់ចង់គេចវេះ មិនព្រមផ្តល់សំណាកឲ្យគ្រូពេទ្យ យកធ្វើតេស្តរកមេរោគកូវីដ១៩ ខណៈរូបគេ បានជាប់ពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ១៩ ពោលគឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន។ នេះបើយោងតាមផេក របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ការចុះអន្តរាគមន៍នេះ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ...
ភ្នំពេញ ៖ ក្រោមកិច្ចសហការ ជាមួយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងការបញ្ជាទិញ រថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើម ចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញ ពីជំងឺរាតត្បាតនេះ។ នេះតាមការចុះផ្សាយរបស់ផេក...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានចេញនូវការវិវត្តថ្មី នៃច្បាប់ ស្វយតភាពហុងកុង ដោយកំណត់អត្តសញ្ញាណ មន្ត្រីចិនចំនួន២៤រូប ដែលសហរដ្ឋអាមេរិក ចោទពីបទធ្វើឲ្យធ្លាក់ចុះ ស្វយតភាព នៃទីក្រុង ជាអតីតអាណានិគមអង់គ្លេស នៅពេលដែលរដ្ឋសភាចិន អនុម័តច្បាប់ដោយឯកតោភាគី កាលពីសប្ដាហ៍មុន កែប្រែប្រព័ន្ធបោះឆ្នោតហុងកុង។ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony...
បរទេស៖ មនុស្ស ៨ នាក់ដែលភាគច្រើនជាស្ត្រី ដែលមានដើមកំណើតអាស៊ី ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយ នៅកន្លែងស្ប៉ាមួយកន្លែង នៅរដ្ឋ Georgia សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ប៉ូលីសថា ការបាញ់ប្រហារនេះ បានកើតឡើងនៅកន្លែង រង់ចាំក្នុងហាងម៉ាស្សាមួយ នៅឯទីក្រុង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ខណៈមិត្តរួមអាជីពជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ លោកឆន សុវណ្ណារាជ ត្រូវបានធ្វើតេស្តលើកទី៣រកមេរោគកូវីដ១៩ បង្ហាញថាគ្មានជំងឺកូវីដ១៩ទេ។ លោកប្រកាសក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ១៧ មីនាថា “ទឹកដោះម្តាយថ្លៃអរគុណគុណបុណ្យនងបារមីវត្ថុស័ក្តសិទ្ធតាមថែរក្សារកូនចៅ លទ្ធផលធ្វើតេស្តលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន Negative បញ្ជាក់ថាខ្ញុំមិនមានមេរោគកូវីដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ”។ តែទោះបីជាយ៉ាងណាលោកថា ខ្លួននៅតែបន្តធ្វើចត្តាឡីស័ក្តឲ្យគ្រប់ចំនួន១៤ថ្ងៃដដែល ៕
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ទូទាំងប្រទេសកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។ តាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដោយសារ ស្ថានភាពនៃការ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានធ្វើការអំពាវនាវដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ត្រូវបន្ដប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ព្រោះអ្នកមានមកចាក់វ៉ាក់សាំង នៅម្ជុលទី២ហើយក៏ឆ្លងជំងឺកូវីដដែរ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃទី១៥ ខែមីនា ដែលបានកើនឡើងលើស០៥ករណីធៀបនឹងមួយថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មីទាំងនេះគឺជាអ្នកនាំចូល ដែលមានប្រភពមកពីបរទេស ។ ចំនួនករនីថ្មីមិនមានបញ្ចេញរោគសញ្ញា...
បរទេស៖ មន្រ្តីគ្រប់គ្រងជំងឺជាន់ខ្ពស់ បាននិយាយនៅថ្ងៃពុធថា អ្នកស្លាប់ទី៨៨ បុរសដែលមានជំងឺរ៉ាំរ៉ៃ ដែលត្រូវបានគេជឿថាបានឆ្លង ពីសាច់ញាតិជិតស្និទ្ធម្នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកស្តីទីដើម្បីគ្រប់គ្រងជំងឺស្រួចស្រាវបាននិយាយថា បុរសដែលស្លាប់នោះរស់នៅនៅទីក្រុងបាងកក។ គាត់ត្រូវបានគេជឿថាបានឆ្លងពីសមាជិកវ័យក្មេងនៃគ្រួសាររបស់គាត់។ បុរសដែលស្លាប់នេះ គឺគាត់មានជំងឺតម្រងនោម...