ព័ត៌មានអន្តរជាតិ

ថៃ ស្លាប់ម្នាក់ទៀតដោយសារ វីរុសកូវីដ១៩ សរុបអ្នកស្លាប់កើនឡើងដល់ ៨៨នាក់

បរទេស៖ មន្រ្តីគ្រប់គ្រងជំងឺជាន់ខ្ពស់ បាននិយាយនៅថ្ងៃពុធថា អ្នកស្លាប់ទី៨៨ បុរសដែលមានជំងឺរ៉ាំរ៉ៃ ដែលត្រូវបានគេជឿថាបានឆ្លង ពីសាច់ញាតិជិតស្និទ្ធម្នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកស្តីទីដើម្បីគ្រប់គ្រងជំងឺស្រួចស្រាវបាននិយាយថា បុរសដែលស្លាប់នោះរស់នៅនៅទីក្រុងបាងកក។ គាត់ត្រូវបានគេជឿថាបានឆ្លងពីសមាជិកវ័យក្មេងនៃគ្រួសាររបស់គាត់។

បុរសដែលស្លាប់នេះ គឺគាត់មានជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម និងលើសឈាម។ គាត់ចាប់ផ្តើមក្អក និងមានអាការៈពិបាកដកដង្ហើមនៅថ្ងៃទី ២៥ ខែកុម្ភៈ៕ប្រែសម្រួលៈ ណៃ តុលា

To Top