ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា អង្គការសុខភាព ពិភពលោក (WHO) ប្រចាំកម្ពុជា លើកឡើងថា គ្មានហេតុផលអ្វី ដែលឲ្យកម្ពុជា ផ្អាកចាក់វ៉ាក់សាំង កូវីស្យែល (CoviShield) ឡើយ ព្រោះថា វ៉ាក់សាំង...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ បានជួបគ្នាជាមួយមេដឹកនាំ នៃប្រទេសអូស្ត្រាលី ឥណ្ឌានិងជប៉ុន ជាក្រុមសំខាន់ ចំពោះកិច្ចប្រឹងប្រែង របស់លោក ដើម្បីទប់ទល់នឹងអំណាច យោធានិងសេដ្ឋកិច្ចកំពុងកើនឡើង របស់ប្រទេសចិន និងបាននិយាយថា តំបន់ឥណ្ឌ-ប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ គឺមានសារៈសំខាន់ ចំពោះអនាគតពួកគេទាំងអស់ ។ សេតវិមាននិយាយថា...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១សម្ដេច ហេង សំរិន...
លោក សយ សុភាព ស្នើចិន បន្តផ្តល់វ៉ាក់សាំង បន្ថែមដល់កម្ពុជា ភ្នំពេញ៖ នៅចំពោះមុខនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងនាមអតីតប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានស្នើទៅកាន់រដ្ឋាភិបាលចិនបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ឈ្មោះ ស៊ីណូហ្វាម បន្ថែមទៀត ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណាមួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន៦០ម៉ឺនដូលបានដឹកមកកម្ពុជា...
ហៃណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបថ្មី មួយដែលប្រើប្រាស់រ៉ុក្កែត Long March-7A Y2 ដែលផ្តើមនៅថ្ងៃសុក្រនេះ ចេញពីទីតំាងបាញ់បង្ហោះ Wenchang ស្ថិតនៅខេត្ត ហៃណាន ភាគខាងត្បូងរបស់ប្រទេសចិន ។ គ្រាប់រ៉ុក្កែត បានបំផ្ទុះឡើងកាលពីម៉ោង ១និង៥១នាទីព្រឹក ម៉ោងនៅប៉េកាំង...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តុធ៍ម នឹងធ្វើសន្និសីទសារព័ត៌មា ន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្ត ទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden បានកំណត់យកថ្ងៃទី៤ ខែកក្កដា សង្ឃឹមថា នឹងក្លាយទៅជាថ្ងៃ ដែលអាមេរិកចាកចេញផុត ឬបានឯករាជ្យចេញពីវិរុសកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Biden បាននិយាយថា នឹងចេញបញ្ជាក់ថ្នាក់ជាតិ ដើម្បីឲ្យយុវជនទាំងអស់ នៅទូទាំងអាមេរិកក្នុងការចាក់វ៉ាក់សាំងឲ្យអស់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានសម្រេចចិត្តពន្យារពេល ចំពោះគម្រោងបំពេញទស្សនកិច្ច ទៅកាន់សហភាពអារ៉ាប់រួម UAE ដែលត្រូវធ្វើឡើងកាលពីព្រហស្បតិ៍។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បានប្រកាសថា មូលហេតុដ៏សំខាន់ ដែលធ្វើឲ្យមានការពន្យារពេលនេះ គឺដោយសារតែបញ្ហាតានតឹងបែបនយោបាយ ជាមួយនឹងប្រទេសហ្ស៊កដានី។ ហ្ស៊កដានី បានបដិសេធ មិនព្រមឲ្យមានការហោះហើរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែ មីនា នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងសហគមន៍ ៣៩នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប១២៦៤ នាក់ អ្នកជាសះស្បើយ៦២៣ នាក់ អ្នកកំពុងព្យាបាល ៦៣៩...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជូនជាដំណោះស្រាយចំនួន៣ចំណុច ជូនដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ ឲ្យមានប្រសិទ្ធភាពទ្វេដង។ដំណោះស្រាយ៣ចំណុចដែល លោក ពេជ្រ ស្រស់ ផ្ដល់ជូនរាជរដ្ឋាភិបាល រួមមាន ស្នើធនាគារឯកជន ឲ្យបន្ធូរបន្ថយដល់កូនបំណុល ថ្លៃទឹកភ្លើងរដ្ឋគួរឲ្យពលរដ្ឋជំពាក់70% និងទប់ស្កាត់...