ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានច្រានចោល ចំពោះអ្នកផ្សាយព័ត៌មាន បំភ្លៃការពិតថាមានអ្នកស្លាប់ដោយ ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន២នាក់ បន្ថែមទៀត។ ដោយសារផ្សាយ ខុសការពិតនេះ លោកស្រីសូមឲ្យ វិញ្ញាណក្ខន្ធសព មកពន្យល់សុបិន្ត ដល់អ្នកផ្សាយបំផ្លើស ។ លោកស្រីថា ប្រយ័ត្នជំងឺកូវីដ១៩ ឆក់យកជីវិតអ្នកផ្សាយបំផ្លើសនេះ៕
ភ្នំពេញ: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចេញចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរ ចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន២៦គោលដៅ និងល្បាតការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ទូទាំងភូមិសាស្ រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ ចៅៗ៤នាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមកជូនពរសម្តេច ក្នុងពេលកំពុងហាត់ប្រាណ នាព្រលប់ថ្ងៃ៣ មេសា។ ចៅៗបានយកនំនិងផ្កា មកជូនពរសម្តេច ក្នុងនោះចៅស្រីទី៩ បានគូររូប និងសរសេរលិខិតជា ភាសាខ្មែរ អង់គ្លេស និងចិន ជូនពរសម្តេច៕
ភ្នំពេញ៖ បន្ទាប់ពី មានអាជីវកមួយចំនួន និងកម្លាំងសន្តិសុខផ្សារអូរឫស្សី ផ្ទាល់តែម្តង ឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សារអូរឫស្សី ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ពីថ្ងៃទី៤មេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ១៩នៅរាជធានីភ្នំពេញ កាលពីថ្ងៃ២ មេសា ចំនួន ៣៣នាក់ ដើម្បីអ្នកស្គាល់ និងពាក់ព័ន្ធជាមួយចាត់វិធានការបាន ទាន់ពេលវេលា៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយរហូតដល់ ៣២៩នាក់ ខណៈរកឃើញអ្នកឆ្លងថ្មី ៩៩នាក់ទៀត សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៩៩នាក់មាននៅស្វាយរៀង ៤៤នាក់ ភ្នំពេញ ៣៣នាក់ កោះកុង ៨នាក់ កណ្ដាល...
ភ្នំពេញ៖ ការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅរាត្រីថ្ងៃទី២ មេសា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួន យ៉ាងសកម្មបំផុត និងឈានដល់ការឃាត់យានយន្ត ទៅរក្សាទុក ជាង៣០គ្រឿង និងបានឲ្យអ្នកបើកបរ ទៅធ្វើចត្តាឡីស័កនៅផ្ទះ។ ដើម្បីគ្រប់គ្រងសភាពការណ៍ ទូទៅក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្ដើមអនុវត្តវិធានការ រដ្ឋបាលរបស់រដ្ឋបាល រាជធានីភ្នំពេញ...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថាប្រទេសហ្វីលីពីន បានរាយការណ៍កាលពីថ្ងៃសុក្រ ទី០២ ខែមេសាថា មានករណីឆ្លង មេរោគកូវីដ១៩ថ្មីចំនួន១៥.៣១០ នាក់ដែលជារបាយការណ៍មួយខ្ពស់បំផុត នៅក្នុងតំបន់ចាប់តាំងពីការ រាតត្បាតដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៧៧១.៤៩៧ករណី ។ ហ្វីលីពីន បានប្រកាសពីការស្លាប់បន្ថែមចំនួន ១៧នាក់ដែលនាំឱ្យមានអ្នកស្លាប់...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថានិយតករឳសថជាតិ បានឲ្យដឹង កាលពីថ្ងៃសុក្រថា ករណីឈាមកកដ៏កម្រនឹងកើតមាន ចំនួន៣០ករណី នៅក្នុងប្រទេសអង់គ្លេស នៅក្នុងចំណោមប្រជាជន ជាង១៨លាននាក់ ដែលបាន ចាក់វ៉ាក់សាំងកូវីដ១៩ គឺ AstraZeneca ។ ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឳសថ...