ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មកដល់ពេលនេះកម្មករ-កម្មការី បម្រើការងារ នៅក្នុងរោងចក្រ ឌីន ហាន ប្រមាណជា៥០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ ជាមួយនឹងការរកឃើញនេះ អ្នកនាំពាក្យរូបនេះក៏ សូមអំពាវនាវ ដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាក...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា កម្មករបម្រើការងារ នៅក្នុងរោងចក្រ ឌីនហាន ចំនួន៥០នាក់ បានឆ្លងជំងឺកូវីដ១៩។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានសរសេរយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រ ឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីចំនួន ៣ ៩៤២នាក់ បានទទួលចាក់វ៉ាក់ សាំងកូវីដ១៩របស់ស៊ីណូវ៉ាក់រួចរាល់ក្នុងដូសទី១៕
កោះកុង: លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧គ្រួសារ និងទូកចំនួន២គ្រឿងស្ថិត នៅភូមិតាមាឃ ឃុំអណ្តូងទឹកស្រុកបូទុមសាគរខេត្តកោះកុង កាលពីយប់ថ្ងៃទី៦ខែមេសាឆ្នាំ២០២១ បានរងគ្រោះធម្មជាតិដោយសារ ព្យុះភ្លៀងខ្យល់កន្រ្តាក់ខូចខាត ។ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាត់ បាទក្រហមកម្ពុជាស្រុកបូទុមសាគរបានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧ខ្នងនិងទូកនេសាទខ្នាតតូចចំនួន២គ្រឿងត្រូវខូចខាតដោយសារមានភ្លៀងខ្យល់កន្ត្រាក់យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ លោកបាននាំអំណោយអនុសាខាកាកបាទក្រហមស្រុកផ្តល់ជូនមាន៖១- តង់ អង្ករ២០គីឡូក្រាម ទឹកសុីអុីវប៑ីចេងទឹកត្រី អំបិល...
បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសថៃនិង ប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនបវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវរបស់ នាងអំពីការតស៊ូទាមទាររកប្រជាធិបតេយ្យរបស់បរទេស និងអំពើឃោរឃៅដែលបានប្រព្រឹត្តដោយយោធារបស់រដ្ឋ។ ពួកគេក៏បានចេញដីកាចាប់ខ្លួនជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃផងដែរ។ យោងតាមវែបសាយ...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំនៅទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសនៅទ្វីបអាហ្វ្រិកខាងលិច ឈ្មោះថា ហ្គីណេ (Guinea) បានរកឃើញមានករណីវីរុសអេបូឡា ចំនួន០៥ករណី និង០៣ករណីនៃជំងឺអេបូឡា ដែលបណ្តាលឲ្យស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ។ មជ្ឈមណ្ឌល...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោក ជ្រុន ថេរ៉ាវ៉ាត់ សមាជិកគណ:កម្មាធិការកណ្តាល,សមាជិកអចិន្រ្តៃយ៍ យុវជនថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថានប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកាចំនួន១០.២៤៩ដុល្លារសហរដ្ឋអាមេរិក ជូនសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) ក្នុងការរួមចំណែកជាមួយ សកម្មភាពមនុស្សធម៌ ដើម្បីជាតិនិងប្រជាជន។ ការចូលរួមនេះ គឺជាទឹកចិត្តសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសអំពីការផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរ គ្រប់ប្រភេទ ឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ដើម្បីងាយស្រួល ដល់ដំណើរការ នៃការផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ ដោយដំឡើងថ្មីជំនួសវិញ ។ ការប្រកាសបិទនេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីម៉ោង៨នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រទ ស្សនា ក្នុងមរណីដ្ឋានអង្គរសម្រាប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់២០ ខែមេស ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។នេះបេីយោងតាមសេចក្ដី ជូនដំណឹងរួមរបស់ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ៕
ភ្នំពេញ ៖ ថ្មីៗនេះអង្គការវិស័យអប់រំ វិទ្យាសាស្ដ្រ និងវប្បធម៌ នៃអង្គការ សហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូ បានចាត់ទុកប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេស ទាំង១៧ នៅលើសកលលោកដែលផ្ដល់អាទិភាព ក្នុងការចាក់វ៉ាក់សាំ ងកូវីដ-១៩ ជូនគ្រូបង្រៀន។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ អង្គការយូណេស្កូ នាថ្ងៃទី៧ ខែមេសា...