បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមកិច្ចពិភាក្សាប្រយោលនៅថ្ងៃអង្គារនេះ នៅក្នុងប្រទេសអូទ្រីស ដើម្បីពិភាក្សាអំពីភាពអាចវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកនិយាយថា មិនរំពឹងទទួលបានលទ្ធផលភ្លាមៗទេ។ កិច្ចប្រជុំក្នុងទីក្រុងវីយេន ដែលរៀបចំឡើងដោយសហភាពអឺរ៉ុប នឹងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្សេងគ្នាពីរ ស្តីពីរបៀបដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ទាំងពីរវិលត្រឡប់មកអនុវត្តតាម លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយក្រសួងការបរទេសអាមេរិក ហៅកិច្ចពិភាក្សាគ្នាដោយប្រយោលនេះថា ការបោះជំហានឆ្ពោះទៅមុខដ៏ល្អ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយក្នុងចំណោម...
បរទេស៖ រដ្ឋាភិបាលរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអាចរក្សាលោកឲ្យស្ថិតនៅក្នុងតំណែង នៅវិមានក្រឹមឡាំង រហូតដល់ឆ្នាំ២០៣៦។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយមួយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មីនោះ អនុញ្ញាតឲ្យលោក ពូទីន ឈរឈ្មោះជាប្រធានាធិបតី...
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌប្ញស្ស៊ី បានប្រកាសឲ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន៣នាក់ទៀតហើយ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ ខណ្ឌនេះត្រូវបានស្ងាត់ អ្នកកើតជំងឺកូវីដ១៩មួយរយៈពេលមកហើយ។ អ្នកទាំង៣នោះរួមមាន ៖ ទី១-ស្ត្រី អាយុ ៣៥ ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨...
ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងថា ដេកផ្ទះឈ្នះកូវីដ១៩ នៅឆ្នាំ២០២១នេះ ដើម្បីចូលរួមការពារ សុខភាពគ្រប់គ្នា គឺខុសពីដេកផ្ទះឈ្នះឯង របស់ពាក្យស្លោក អតីតគណបក្សសង្រ្គោះជាតិ កាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីជាតិ ។ ដូច្នេះប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ចំពោះពាក្យស្លោក២នេះ គឺខុសគ្នា ។...
បរទេស ៖ ទីក្រុងតេអេរ៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា គោលដៅចម្បងរបស់ប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចចរចាគ្នា នៅក្នុងសប្ដាហ៍នេះ សម្រាប់ការវិលត្រឡប់ របស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ គឺការដកចេញនូវទណ្ឌកម្ម សេដ្ឋកិច្ចទាំងអស់ ។ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាធ្វើកិច្ចចរចា តាមរយៈអន្តរការី នៅក្នុងប្រទេសអូទ្រីស នាថ្ងៃអង្គារនេះ...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា សេវាកម្មកែប្រែនីហ្សេរីយ៉ា ហៅកាត់ថា (NCS) បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកទោសចំនួន១.៨៤៤នាក់ បានរត់គេខ្លួន បន្ទាប់ពីប៉ុន្មានម៉ោង ដែលខ្មាន់កំាភ្លើងបានបើកការវាយប្រហារមួយ នៅឯមជ្ឈមណ្ឌលឃុំឃាំង នៅក្រុង Owerri រដ្ឋធានីស្ថិតនៅភាគខាងត្បូង នៃរដ្ឋ Imo ។ លោក...
កណ្ដាល ៖ គណៈបញ្ជាការឯកភាព ស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក ប៊ុន ផេង អភិបាលស្រុក ខ្សាច់កណ្តាល មានការចូលរួមលោកស្នងការង ខេត្តកណ្តាល លោកអភិបាលរងស្រុក សហការជាមួយ កងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកងកម្លាំងកងរាជអាវុធហត្ថ ស្រុក កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១បានចុះត្រួតពិនិត្យ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតី ប្រទេស អ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេដឹងថា បានបើកកិច្ចប្រជុំពិភាក្សាគ្នា មួយជាមួយនឹង លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson តាមរយៈទូរស័ព្ទ ដោយយកប្រធានបទបញ្ហាអ៊ុយក្រែន ភាគខាងកើត មកបញ្ចេញមតិដោះស្រាយ ។...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦មេសា ក្នុងបរិវេណបណ្ណាល័យកំពង់ស្ពឺ បានទទួលសម្ភារៈគ្រឿង ឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ពីសមាជិកក្នុងក្រុម ដើម្បីចូលរួមចំណែក ក្នុងការផ្តល់ជូននូវស្បៀងបឋម ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការ ស.ស.យ.កខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ទឹកចិត្ត...
បរទេស៖ ប៉ូលិសរបស់រុស្ស៊ី នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានបង្កើនសន្តិសុខនៅពន្ធនាគារ ដែលឃុំមេដឹកនាំប្រឆាំង លោក Alexei Navalny ស្របពេលអ្នកគាំទ្ររបស់លោក ត្រៀមធ្វើការតវ៉ានៅខាងក្រៅពន្ធនាគារនោះ ដើម្បីទាមទារឲ្យអាជ្ញាធរផ្តល់ជូនលោក នូវការថែទាំបែបវេជ្ជសាស្ត្រដ៏សមស្រប។ លោក Navalny វ័យ៤៤ឆ្នាំ ជាមេដឹកនាំប្រឆាំងប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដ៏លេចធ្លោរមួយរូប បានប្រកាសធ្វើកូដកម្មអត់អាហារមួយ កាលពីសប្ដាហ៍មុន...