Covid-19

ស្ងាត់មួយរយៈ! ខណ្ឌឬស្ស៊ីកែវមាន អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ទៀតហើយ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌប្ញស្ស៊ី បានប្រកាសឲ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន៣នាក់ទៀតហើយ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ ខណ្ឌនេះត្រូវបានស្ងាត់ អ្នកកើតជំងឺកូវីដ១៩មួយរយៈពេលមកហើយ។

អ្នកទាំង៣នោះរួមមាន ៖ ទី១-ស្ត្រី អាយុ ៣៥ ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨ ច្រកទី១ ជាន់ឡៅតឿ នៃផ្សារអូរប្ញស្សី មានទីលំនៅ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២- បុរស អាយុ ៣៨ ឆ្នាំ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ នៅខណ្ឌទួលគោក និងបានធ្វើការនៅការ៉ាស់ឡាន នៅជិតផ្សារសាំហាន់ មានទីលំនៅផ្ទះលេខ ៣៣១ ផ្លូវលេខ៥ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និងទី៣-បុរស អាយុ ៥៨ ឆ្នាំ មានទីលំនៅផ្ទះលេខD27 ផ្លូវបេតុង ភូមិខ១ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ក៏បានអំពាវនាវដល់អាជីវករ លក់ដូរ នៅផ្សារអូរប្ញស្សី ឬអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ រួសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ៕

To Top