ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ស្ពឺ បានទទួលគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ មួយចំនួនពី សមាជិកក្នុងក្រុម

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦មេសា ក្នុងបរិវេណបណ្ណាល័យកំពង់ស្ពឺ បានទទួលសម្ភារៈគ្រឿង ឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ពីសមាជិកក្នុងក្រុម ដើម្បីចូលរួមចំណែក ក្នុងការផ្តល់ជូននូវស្បៀងបឋម ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការ ស.ស.យ.កខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ទឹកចិត្ត របស់ក្រុមការងារដែលបានលះបង់ នៅថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែក នៅការងារសង្គម។ នេះសរបញ្ជាក់អោយឃើញថា ខ្មែរជួយខ្មែរពិតមែន ។

សប្បុរសជន ដែលបានចូលរួមចំណែកមាន លោក លុយ ចន្ទ្រា លោក កឹម ធានី លោក យឹម សឿន លោក ចាន់ ប៉ាវីណ្ណៈ លោក ចាន់ ប៉ាវីរៈ ជាទីប្រឹក្សាអមគណៈកម្មាធិការ ស.ស.យ.ក.ខេត្តកំពង់ស្ពឺ និងលោក សាយ ពិសិដ្ឋ ប្រធានក្រុមការងារ ស.ស.យ.ក.ខេត្ត ប្រចាំវិទ្យាល័យកំពង់ស្ពឺ និងយុវជនស្ម័គ្រចិត្ត បានបរិច្ចាកនៅសំភារៈ មួយចំនួ នដូចជា មី ជាតិ៣០កេស ទឹកបរិសុទ្ធវីតាល់៤០កេស ទឹកត្រីទឹកស៊ីអ៉ីវ២០យួរ និងភេសជ្ជ ALOEVERA Sususi ៣០កេស ៕

To Top