ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន និងនាយករដ្ឋមន្ត្រី អង់គ្លេស ពិភាក្សាគ្នាអំពីស្ថានភាព នៅភាគខាងកើត អ៊ុយក្រែន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតី ប្រទេស អ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេដឹងថា បានបើកកិច្ចប្រជុំពិភាក្សាគ្នា មួយជាមួយនឹង លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson តាមរយៈទូរស័ព្ទ ដោយយកប្រធានបទបញ្ហាអ៊ុយក្រែន ភាគខាងកើត មកបញ្ចេញមតិដោះស្រាយ ។

តាមការបញ្ជាក់ របស់ប្រភពដដែល បានឲ្យដឹងទៀតថាលោក Zelensky បានធ្វើការហៅទូរស័ព្ទនេះ នៅអំឡុង ពេលលោកកំពុងបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសកាតា នៅឡើយនៅថ្ងៃនេះ ដោយលោកបានធ្វើការ រៀបរាប់ពីបញ្ហា ក្នុងតំបន់ Donbass ផងនិងបញ្ជា នៃការបង្កើនចំនួនទ័ព របស់រុស្សីផងនៅតាមបណ្តោយព្រំដែន ជាមួយនឹងរុស្សី ដែលសកម្មភាពនេះកំពុងឈាន ទៅរកការបំពាន លើកិច្ចព្រមព្រៀង Minsk ។

លោកបន្តថា ក៏បានលើកយកបញ្ហាទាំងនោះ ទៅកាន់ណាតូផងដែរ ហើយជាលទ្ធផលពេលនេះផែនការ សកម្មភាពជាអទិភាព របស់ណាតូគឺបញ្ហា របស់អ៊ុយក្រែន តែម្តងហើយភាគីទាំងពីរ បានយល់ព្រម និងសម្របសម្រួលគ្នា ទៅលើសកម្មភាពនានា ធ្វើយ៉ាងណាឲ្យអាច អនុវត្តកិច្ចព្រមព្រៀង អឺរ៉ូអាត្លង់ទិក Euro-Atlantic ដើម្បីការពារអ៊ុយក្រែនឲ្យបាន ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះចាប់តាំងតែពីឆ្នាំ២០១៤ មកបញ្ហានៅអ៊ុយក្រែន ភាគខាងកើត ជាមួយនឹងក្រុមឧទ្ទាមគាំទ្រ ដោយរុស្សីនិងរុស្សីបានឆក់យកជីវិត មនុស្សអស់ប្រមាណជា ១៤ ០០០នាក់ មកហើយដោយក្នុងនោះមាន មនុស្សប្រមាណជា
៤០ ០០០នាក់ផ្សេងទៀត បានទទួលរងរបួសនិងពិការ ៕

ប្រែសម្រួល៖ស៊ុនលី

To Top