ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា លោកឧត្តមនាវីទោ Yudo Margono អគ្គបញ្ជាការកងទ័ពជើងទឹក ឥណ្ឌូនេស៊ី បានថ្លែងនៅថ្ងៃសៅរ៍នេះថា ក្រុមអ្នកស្វែងរក របស់ឥណ្ឌូនេស៊ី បានរឃើញបំណែក ដែលគេជឿជាក់ថា ចេញមកពីនាវាមុជទឹកដែលបាត់ខ្លួន នៅក្នុងដែនទឹកនៃកោះបាលី ។ គួររំលឹកថា នាវាមុជទឹក ដែលមានមនុស្សនៅក្នុងនោះចំនួន៥៣នាក់ បានបាត់ការទាក់ទងនៅក្នុងដែនទឹក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចែករំលែកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការ អនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីនាំមកនូវ សន្តិភាព ផ្សះផ្សាជាតិ និងឋិតថេរយូរអង្វែង ដល់ បណ្ដា មេដឹកនាំ អាស៊ាន ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ ត៌មាន ក្រសួងការបរទេសខ្មែរ។...
ភ្នំពេញ ៖ ទីចាត់ការការពារគីមីសាស្ត្រអគ្គបញ្ជាការដ្ឋាន បានឲ្យដឹងថា លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា នាយការិយាល័ យអាវុធជីវសាស្ដ្រ-វិទ្យុសកម្ម ទីចាត់ការការពារគីមីសាស្ដ្រ និងភរិយា មានទីលំនៅផ្ទះលេខ ២៥D ក្រុម៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៤ មេសា ។...
✍️ឆ្នាំចាស់ផ្លាស់កាយឆ្ងាយទៅហើយ ម្តេចឡើយកូវីដមិនវិលវៃ ថែមទាំងប្រែកាយក្លាយបែបថ្មី រុករានប្រល័យគ្មានស្រាកស្រាន្ត។ ✍️ទេវតាថ្មីចាស់ផ្លាស់បន្ត កូវីដថ្លែងសដ៏ហួសស្មាន ប្រទេសធំតូចដូចមិនខាន ចូលគ្រប់ទីស្ថានខានសុខុម។ ✍️ឃើញគ្រប់ជាតិសាសន៍ច្បាស់មរណា កូវីដប្រហារយ៉ាងបង្ខំ លោកិយងងឹតចិត្តក្រៀមក្រំ មេឃចង់រលំយំលែងស្តី។ ✍️ទីធ្លាប់មានការថ្លាត្រចង់ បែរធ្លាក់អន្លង់ផុងព្រួយភ័យ មិនថាក្មេងចាស់ច្បាស់ក្សិណក្ស័យ ទ្វីបលោកយល់ន័យក្តីវិនាស។ ✍️ទាំងពេទ្យមន្ត្រីភ័យពេកពិត តែខំតាំងចិត្តគិតឆ្លាស់ឆ្លៀស ជួយអ្នកជំងឺឈឺពេញពាស កុំឱ្យនិរាសរាស្ត្រមរណា។ ✍️ពេទ្យក៏មានឆ្លងផងអំពល់ កូវីដឥតខ្វល់យល់នរណា...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’lzzaddin Waddaulah) នៃប្រទេសព្រុយណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន សម្តេច តេជោ ហ៊ុន...
ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានស្នើរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: លោក អ៊ិត សំហេង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ធ្វើការផ្អាកជាបណ្ដោះអាសន្ន ចំពោះការបើកប្រាក់ឈ្នួលជូន កម្មករ-និយោជិ ត នៅតាមធនាគារ ដើម្បីបញ្ជៀស ការចម្លងជំងឺកូវីដ-១៩។ លោក ហ្វា សាលី...
ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលយាមកាមនៅតាម គោលដៅបិទខ្ទប់ ការធ្វើដំណើរចំនួន៣០ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រុមហ៊ុនក៏នឹងបន្តឧបត្ថម្ភ ដល់គោលដៅបិទខ្ទប់ ជាច្រើនទៀត ជាបន្តបន្ទាប់ផងដែរ។ ការបរិច្ចាគនេះ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសុក្រថា ករណីថ្មីនៃជំងឺកូវីដ-១៩មានចំនួន២២.៩០៤នាក់ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសនេះ កើនឡើង ដល់២.៣៥៨.៨០៩នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យ មកពីក្រសួងសុខាភិបាល និងអប់រំវិជ្ជសាស្ត្រ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ មានស្លាប់ ដោយសារជំងឺកូវីដ-19 ចំនួន ៨ នាក់ទៀត និង បានរកឃើញករណីឆ្លងថ្មី ចំនួន ២ ៨៣៩ នាក់ ដែលក្នុងនោះ អ្នកឆ្លងថ្មី ១ ៥៨២ នាក់ ក្នុងទីក្រុងបាងកក...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំ ពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា មុននឹងដើរចេញ ពីវិធានការបិទ ខ្ទប់ ត្រូវរៀបចំផែនការ ទុកជាមុន បើមិនដូច្នោះទេ ការផ្ទុះឡើងជំងឺកូវីដ-១៩កាន់តែខ្លាំង អាចមានគ្រោះថ្នាក់ខ្លាំងជាង...