ព័ត៌មានអន្តរជាតិ

ទីបំផុត! ក្រុមអ្នករុករកបានរកឃើញ បំណែករបស់នាវាមុជទឹក របស់ឥណ្ឌូនេស៊ី ដែលកំពុងបាត់ខ្លួនហើយ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា លោកឧត្តមនាវីទោ Yudo Margono អគ្គបញ្ជាការកងទ័ពជើងទឹក ឥណ្ឌូនេស៊ី បានថ្លែងនៅថ្ងៃសៅរ៍នេះថា ក្រុមអ្នកស្វែងរក របស់ឥណ្ឌូនេស៊ី បានរឃើញបំណែក ដែលគេជឿជាក់ថា ចេញមកពីនាវាមុជទឹកដែលបាត់ខ្លួន នៅក្នុងដែនទឹកនៃកោះបាលី ។

គួររំលឹកថា នាវាមុជទឹក ដែលមានមនុស្សនៅក្នុងនោះចំនួន៥៣នាក់ បានបាត់ការទាក់ទងនៅក្នុងដែនទឹក ស្ថិតនៅភាគខាងជើងនៃកោះបាលី ក្នុងអំឡុងពេលធ្វើលំហាត់សមយុទ្ធមួយ កាលពីប៉ុន្មានម៉ោង កាលពីថ្ងៃពុធ ដែលវាមានទីតាំងចុងក្រោយបង្អស់ នៅចម្ងាយប្រមាណ៦០ម៉ាយ ស្ថិតនៅភាគខាងជើង នៃដែនកោះ ទេសចរណ៍មួយនេះ ។

លោកមេបញ្ជាការរូបនេះ ក៏ធ្លាប់បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ការបាត់ខ្លួននាវាមុជទឹក KRI Nanggala-402 នឹងអាចមានអុកស៊ីសែន សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ត្រឹមតែ៧២ម៉ោងប៉ុណ្ណោះ ក្នុងអំឡុងពេល ដាច់ចរន្តអគ្គីសនីនោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top